Menu Close

(4.24) ហេតុអ្វីបានជា​គោលដៅ​ និង​ចំណុចគោលប្រចាំឆ្នាំដែល​អាច​វាស់​ស្ទង់បាន​​ ឬ​គោលបំណង​បង្រៀន​រយៈពេលខ្លីមានសារៈសំខាន់?​​

(4.24) ហេតុអ្វីបានជា​គោលដៅ​ និង​ចំណុចគោលប្រចាំឆ្នាំដែល​អាច​វាស់​ស្ទង់បាន​​ ឬ​គោលបំណង​បង្រៀន​រយៈពេលខ្លីមានសារៈសំខាន់?​​

គោលដៅ និង​ចំណុចគោល​ប្រចាំឆ្នាំដែល​អាច​វាស់ស្ទង់បាន​ (ឬ​គោល​បំណ​ង​​​​បង្រៀនរយៈពេលខ្លី​) អនុញ្ញាតឲ្យអ្នក​តាមដាន​នូវ​ការរីកចម្រើន​របស់​កូន​អ្នក​នៅសាលារៀន និងជួយអ្នក​ឲ្យកំណត់ថា​តើ​កម្មវិធី​អប់រំនោះ​មាន​ភាព​ស​ម​ស្រប​ដើម្បី​បំពេញ​តាមតម្រូវការ​អប់រំពិសេស​របស់គាត់​ដែរឬទេ​។ គោលដៅ និង​ចំណុចគោល​/វត្ថុបំណង​ ក៏មានសារៈសំខាន់ផងដែរ​ ដោយ​សារតែ​ពួកវា​ជួយ​បង្កើត និង​តម្រង់ទិស​ផែនការ​បង្រៀន​ជាក់​លាក់​​របស់កូនអ្នក​។ ផែនការ​ IEP មិនត្រូវបានបង្កើត​ឲ្យទៅជា​ផែនការបង្រៀនលម្អិត​មួយនោះទេ ប៉ុន្តែ​ផែនការ​បង្រៀន​របស់គ្រូ គួរតែ​ពាក់ព័ន្ធ​ដោយផ្ទាល់​ទៅនឹងគោលដៅ​ និង​ចំណុចគោល/វត្ថបំណង​នៃ​​កម្មវិធី​​ IEP។

គោលដៅ និងចំណុចគោល​/វត្ថុបំណង​នេះ ជួយ​កំណត់​ថា​តើកម្មវិធី​អប់រំ​ពិសេស​ និង​សេវាកម្មពាក់ព័ន្ធ​ប្រភេទណា​ខ្លះ​ដែល​មណ្ឌល​សិក្សា​ធិការ​ត្រូវផ្តល់​ឲ្យ​។ មណ្ឌលសិក្សាធិការ​ ត្រូវ​តែ​ផ្តល់កម្មវិធី​ និងសេវាកម្មដែលចាំបាច់​ក្នុង​ការ​បំពេញ​តាមគោលដៅ និង​វត្ថុបំណង​នៅក្នុងកម្មវិធី​ IEP របស់​កូន​អ្នក​។​ ប្រសិនបើអ្នក​ស្នើសុំ​កម្មវិធី​ ឬសេវាកម្មអប់រំពិសេស​ប្រភេទណាមួយ​ នោះ​​​មណ្ឌលសិក្សាធិការ មិនតម្រូវ​ឲ្យ​ផ្តល់​ពួកវា​ជូនឡើយ​ លើក​លែងតែ​វា​មានភាព​ចាំបាច់​ដើម្បី​បំពេញ​តាម​គោលដៅ ឬ​ចំណុចគោល​/​វត្ថុបំណង​​កម្មវិធី​ IEP ។

លើសពីនេះទៀត​ ការកំណត់ថា​តើ​កូនរបស់អ្នក​កំពុងបំពេញបាន​​តាម​គោល​ដៅ​ និង​ចំណុចគោល/គោលបំណង​នៃ​កម្មវិធី​ IEP ដែរឬអត់នោះ គឺ​មាន​សារៈ​សំខាន់​បំផុត​ដើម្បី​អភិវឌ្ឍកម្មវិធី​អប់រំ​ដ៏សមស្រប​មួយ។ ហេតុដូច្នេះ​ កម្មវិធី​ IEP ត្រូវតែរួមបញ្ចូល​នូវ​ការពិពណ៌សម្រាប់​គោលដៅ​នីមួយៗថាតើ​​វឌ្ឍនភាព​របស់កូនអ្នក​ នឹង​ត្រូវបាន​វាស់ស្ទង់​ដូចម្តេច ហើយ​​ថាតើ​របាយការណ៍​វឌ្ឍភាព​តាមដំណាក់កាល​នឹង​ត្រូវ​ផ្តល់ជូន​នៅ​ពេលណា​។ 1 ភាពសមស្របនៃ​កម្មវិធី​របស់កូនអ្នក​ត្រូវបាន​វាស់ស្ទង់​តាម​រយៈ​ចំណុច​ដែ​ល​ថាតើ​គាត់​កំពុង​មានការរីកចម្រើនឆ្ពោះទៅរក​គោលដៅ​ចម្បង​នៃ​កម្មវិធី​ IEP ដែរឬអត់។​ 2 ហេតុដូច្នេះ​ ក្រុមការងារ​កម្មវិធី​ IEP ត្រូវតែ​អភិវឌ្ឍគោលដៅកម្មវិធី​ដែល​មានភាពលំបាក​សមស្រប​​នៅក្នុង​ស្ថានភាពរបស់កូនអ្នក​។​

  1. Cal. Ed. Code Sec. 56345(a)(3).[]
  2. County of San Diego v. Special Education Hearing Office, 93 F.3d 1458, 1461 (9th Cir. 1996).[]