Menu Close

(4.26) តើ​ភាព​ខុសគ្នារវាង​វត្ថុបំណងរយៈពេលខ្លី​ និង​ចំណុច​គោល​មាន​អ្វី​ខ្លះ​?​

(4.26) តើ​ភាព​ខុសគ្នារវាង​វត្ថុបំណងរយៈពេលខ្លី​ និង​ចំណុច​គោល​មាន​អ្វី​ខ្លះ​?​

បច្ចុប្បន្ននេះ​ វត្ថុបំណងរយៈពេលខ្លី និង​ចំណុចគោល តម្រូវចាំបាច់​សម្រាប់​សិស្ស​ដែលទទួលការ​វាយតម្លៃ​ជំនួស​តែប៉ុណ្ណោះ។ ជាទូទៅ គោលបំណង​រយៈពេលខ្លី​ត្រូវបាន​កំណត់និយមន័យថា​ជា​វិធាន​ការ​បន្ទាន់ភ្លាមៗ​ដែលអាច​វាស់ស្ទង់បាន​ ចំណែក​ឯចំណុចគោល​ត្រូវបាន​កំណត់​​និយមន័យថា​ជា​គោលបង្ហាញ​ផ្លូវ​ដែល​ជំរុញ​ឲ្យមាតាបិតា/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត សិស្ស​ និង​​អ្នកអប់រំ​ធ្វើការត្រួតពិនិត្យ​ការរីកចម្រើន​របស់សិស្ស​ឆ្ពោះទៅរក​ការ​សម្រេច​បាន​នូវ​គោលដៅ​ប្រចាំ​ឆ្នាំ។​​ វត្ថុបំណង​រយៈពេលខ្លី​ បែងចែក​​​បំណិ​ននានា​​ដែលមានចែង​នៅ​ក្នុង​​គោលដៅ​ប្រចាំឆ្នាំ​នេះ​ទៅជា​សមាសភាគ​​​ដាច់ដោយឡែកពីគ្នា​។​ ចំណុចគោល​ ពិពណ៌នា​អំពី​បរិមាណ​នៃ​វឌ្ឍនភាព​ដែលកុមារ​រំពឹង​ថា​នឹង​ទទួលបាន​ក្នុងចំណែក​​ជាក់លាក់នានា​នៃ​ឆ្នាំ​សិក្សា និង​បង្កើត​បាន​​ជា​កម្រិត​សកម្មភាព​សិក្សា​តាមការ​​រំពឹងទុក ដែលអនុញ្ញា​ត​ឲ្យ​មាន​ការត្រួតពិនិត្យជាទៀងទាត់​លើ​​វឌ្ឍនភា​ព​​នោះ​។​​ ក្រុមការងារ​កម្មវិធី​ IEP អាច​ប្រើប្រាស់​វត្ថុបំណងរយៈពេលខ្លី ឬ​ចំណុចគោល​នេះ​បាន​។ 1

  1. 20 U.S.C. Sec.1414(d)(1)(A)(i)(I)(cc); 34 C.F.R. Sec. 300.320(a)(2)(ii); Cal. Ed. Code Sec. 56345(a)(1)(C).[]