Menu Close

(4.28) តើកម្មវិធី​ IEP សម្រាប់​សិស្ស​ដែលមានពិការភាព​ត្រូវតែ​រួមបញ្ចូល​នូវ​គោលដៅប្រចាំឆ្នាំ​ដែលគូស​បញ្ជាក់​គ្រប់ផ្នែកទាំងអស់នៃ​កម្មវិធីសិក្សា​ចំណេះដឹងទូទៅ​ដែរឬទេ?

(4.28) តើកម្មវិធី​ IEP សម្រាប់​សិស្ស​ដែលមានពិការភាព​ត្រូវតែ​រួមបញ្ចូល​នូវ​គោលដៅប្រចាំឆ្នាំ​ដែលគូស​បញ្ជាក់​គ្រប់ផ្នែកទាំងអស់នៃ​កម្មវិធីសិក្សា​ចំណេះដឹងទូទៅ​ដែរឬទេ?

ទេ។ កម្មវិធី​ IEP ចាំបាច់ត្រូវ​គូសបញ្ជាក់​តែ​ផ្នែក​នានា​នៃ​កម្មវិធី​សិក្សា​ទូទៅ​ណាដែលរងផលប៉ះពាល់ដោយ​ពិការភាព​របស់សិស្ស​តែប៉ុណ្ណោះ។ ប្រសិនបើ​ពិការភាពរបស់កូនអ្នកប៉ះពាល់​ដល់បំណិន​​ការអាន និងការ​សរសេរ​ ​ប៉ុន្តែមិនប៉ះពាល់ដល់​បំណិន​គណិតវិទ្យានោះទេ​ ពេលនោះ​មិន​តម្រូវ​​ឲ្យមាន​គោលដៅ​គណិតវិទ្យា​នៅក្នុងការ​អប់រំទូទៅ​នោះទេ​។ អោនភាព​មុខងារ​ដែល​ជះ​ឥទ្ធិពល​លើកម្មវិធី​សិក្សា​ទូទៅ​ទាំងអស់​ ឬ​ភាគ​ច្រើន ក៏អាច​ត្រូវបាន​គូសបញ្ជាក់ផងដែរ​ តាមរយៈការផ្តល់​សេវា​ជំនួយ ឬ​ការសម្រសម្រួល​សមស្រប​ទៅដល់សិស្ស​​នៅក្នុង​ថ្នាក់អប់រំ​ទូទៅ​។​ ឧទាហរណ៍ សិស្ស​ដែល​មាន​ភាព​អន់ខ្សោយ​ផ្នែកផ្ចង់ស្មារតី​ អាច​អង្គុយ​នៅផ្នែកខាងមុខសិស្ស​ក្នុង​​ថ្នាក់រៀន​​ ឬ​សិស្ស​ម្នាក់ដែលមាន​បញ្ហាដំណើរ​ការ​សោតវិញ្ញាណ (លំនាំការស្តាប់​)​ អាច​ទទួលបាន​ឧបករណ៍​កត់ត្រា​សម្រាប់សិស្ស​។ សូមមើល ជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋាន​ដែលមាន​ការរឹ​ត​បន្តឹងតិចបំផុត