Menu Close

(4.30) ប្រសិនបើសមាជិក​ក្រុមការងារកម្មវិធី​ IEP ភាគច្រើន ក្រៅពី​​មន្ត្រី​តំណាង​មណ្ឌលសិក្សាធិការ យល់ស្រប​ទៅ​លើ​សេវា​កម្មវិធី​ IEP តើ​សេវា​កម្ម​ទាំង​នោះ​គួរ​ត្រូវសរសេរ​ជាលាយ​លក្ខណ៍​​អក្សរ​ទៅក្នុង​កម្មវិធី​ IEP ដែរឬទេ​?

ដោយមិនគិត​ពី​ចំនួន​សមាជិក​ក្រុមការងារ​នៅក្នុងកិច្ច​ព្រមព្រៀង​ជា​មួយ​​សេវាកម្ម​ដែលបាន​ស្នើសុំនោះទេ មណ្ឌលសិក្សា​ធិការ​មានទំនួល​ខុស​​ត្រូវ​​ចុងក្រោយ​ក្នុងការ​ធានា​​ថា​កម្មវិធី​ IEP រួមបញ្ចូល​សេវាកម្ម​ដែល​សិស្សត្រូវការ​ដើម្បី​​ទទួលបាន​ការអប់រំសមស្រប​មួយ​។ ការធ្វើការ​សម្រេចចិត្ត​លើកម្មវិធី​ IEP ដោយផ្អែកលើ​ការបោះឆ្នោត​សំឡេង​​ភាគ​ច្រើន​ គឺ​ជា​ការមិនសមស្រប​នោះទេ។​ ក្រុមការងារ​ គួរ​ព្យាយាម​ទទួលបាន​ការសម្រេចចិត្ត​ដោយ​ការ​ឯកភាព​គ្នា​ជារួម​។ ប្រសិនបើគ្មានការឯកភាព​គ្នាជារួម​ទេ​ មណ្ឌលសិក្សា​ធិការ​ត្រូវ​តែ​ផ្តល់​ឲ្យ​មា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​នូ​វ “ការជូនដំណឹ​ង​ជាលាយ​លក្ខណ៍​អក្សរ​ជាមុន​” អំពី​សំណើ​សុំ​ ឬ​ការបដិ​សេធ​​របស់ខ្លួនពាក់​ព័ន្ធ​នឹង​កម្មវិធី​អប់រំសិស្ស​។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មានសិទ្ធិ​ដោះ​ស្រាយការមិនឯកភាពគ្នាតាមរយៈនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។