បាទ/ចាស។ ច្បាប់សហព័ន្ធនិងរដ្ឋកំណត់និយមន័យសេវាកម្មអប់រំពិសេសថាជា “ការបង្រៀនដែលបង្កើតឡើងយ៉ាងពិសេស សម្រាប់ឪពុកម្តាយដោយមិនចំណាយប្រាក់ឡើយ ដើម្បីបំពេញតម្រូវការពិសេស” របស់សិស្សដែលមានពិការភាព។ ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស មានន័យថា “…ការកែសម្រួលឲ្យបានសមស្របទៅតាមតម្រូវការរបស់កុមារដែលមានសិទ្ធិ… ខ្លឹមសារ វិធីសាស្ត្រ ឬការផ្តល់ការណែនាំ” ដើម្បីដោះស្រាយបញ្ហាតម្រូវការពិសេសរបស់កុមារនោះ និងដើម្បីធានាដល់លទ្ធភាពរបស់កុមារក្នុងការទទួលបានកម្មវិធីអប់រំចំណេះដឹងទូទៅ ដើម្បីឲ្យកុមារអាចបំពេញបានតាមស្តង់ដារអប់រំដែលអនុវត្តចំពោះសិស្សទាំងអស់។ 1 ហេតុដូច្នេះ ការស្នើសុំ និងការពិភាក្សាអំពីតម្រូវការពិសេសរបស់សិស្សចំពោះវិធីសាស្ត្របង្រៀនជាក់លាក់មួយ ឬកម្មវិធីជាក់លាក់ណាមួយនៅក្នុងកិច្ចប្រជុំ IEP គឺស្ថិតក្នុងក្របខណ្ឌសិទ្ធិរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។
- 34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.[↩]
