Menu Close

(4.36) តើនៅក្នុងស្ថានភាពអ្វីខ្លះ​ ដែលគ្រូបង្រៀនចំណេះដឹងទូទៅរបស់​សិ​ស្ស​​​ផ្នែក​​អប់រំពិសេស​​គួ​រ​ចូលរួមទៅក្នុង​កម្មវិធី​ IEP?

(4.36) តើនៅក្នុងស្ថានភាពអ្វីខ្លះ​ ដែលគ្រូបង្រៀនចំណេះដឹងទូទៅរបស់​សិ​ស្ស​​​ផ្នែក​​អប់រំពិសេស​​គួ​រ​ចូលរួមទៅក្នុង​កម្មវិធី​ IEP?

ច្បាប់និង​បទប្បញ្ញត្តិ​សហព័ន្ធ​តម្រូវ​ឲ្យ​គ្រូបង្រៀនចំណេះទូទៅ​របស់​កូ​ន​អ្ន​ក​ចូលរួម​ក្នុង​ការអភិវឌ្ឍ​កម្មវិធី​ IEP ក្នុង​នាមជា​សមាជិកម្នាក់នៃ​ក្រុម​ការងារ​ IEP ប្រសិនបើ​​សមស្រប​​។​ នេះ​រួមបញ្ចូល​នូវ​ការកំណត់​ទៅលើ​អន្តរាគមន៍​អាកប្បកិរិយា​វិជ្ជមាន​សមស្រប​​និង​យុទ្ធសាស្ត្រនានា​ ការ​កំណត់​លើជំនួយ​និងសេវាកម្មបំពេញ​បន្ថែម​ ការសម្របសម្រួលកម្មវិធី​ ការគាំទ្រ​ចំពោះ​បុគ្គលិកសាលា​ និង​ការ​ត្រួតពិនិត្យ​និង​កែសម្រួល​ឡើង​វិញនូវ​កម្មវិធី​ IEP។​ 1

គ្រូ​អប់រំចំណេះទូទៅត្រូវបានតម្រូវ​ឲ្យចូលរួមក្នុងកិច្ច​ប្រជុំ​កម្មវិធី​ IEP ប្រ​សិន​បើ​កុមារនោះ​កំពុងចូលរួម​ ឬ​អាច​កំពុង​ចូល​រួម​នៅក្នុង​កម្មវិធី​អប់រំ​ចំណេះទូទៅ​។  សមាជិកណាម្នាក់របស់ក្រុមការងារ​កម្មវិធី​ IEP មានដូចជា​គ្រូអប់រំ​ចំណេះ​​ទូទៅ​​នៅផ្នែកអប់រំចំណេះទូទៅជាដើម អាច​នឹងត្រូវបានអនុ​ញ្ញា​ត​ឲ្យ​​អវ​ត្ត​មានពី​​ការ​ចូលរួមនេះ​ ​ប្រសិនបើ​​មណ្ឌលសិក្សាធិការ និងមាតា​បិតា​/អា​ណា​ព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​មាន​ការព្រមព្រៀង​ជាលាយ​លក្ខណ៍​អក្សរ។ សមាជិក​អវត្តមាន ត្រូវតែបន្តផ្តល់​​ការចូលរួម​មតិ​យោបល់​ដល់​ក្រុម​ការងារ​​ជាលាយលក្ខណ៍អក្សរ​ នៅមុនកិច្ច​ប្រជុំ​ ប្រសិនបើកិច្ចប្រជុំ​នោះ​មានជាប់ពាក់ព័ន្ធនឹង​ផ្នែក​នៃ​សេវាកម្ម ឬកម្មវិធីសិក្សា​របស់​ពួកគេ​។​ 2

ច្បាប់​នេះ​​មិនគូសបញ្ជាក់​អំពី​របៀប​ដែល​មណ្ឌលសិក្សា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថាតើ​​គ្រូមួយណា​គួរចូលរួមក្នុងកិច្ច​ប្រជុំ IEP នោះទេ​​។ ទោះយ៉ាង​ណាក៏ដោយ គ្រូអប់រំចំណេះទូទៅគួរតែ​ជាអ្នក​ដែល​ដឹង​​អំពី​សិស្ស​ ឬ​អន្តរាគមន៍​អំពី​ការបង្រៀន​ និង/ឬ​ជាអ្នក​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​អនុវ​ត្ត​ផ្នែកណាមួយនៃ​កម្មវិធី​ IEP។

សម្រាប់កិច្ច​ប្រជុំ​កម្មវិធី IEP នៅ​កម្រិតអនុវិទ្យាល័យ ឬ​កម្រិត​វិទ្យាល័យ​​ដែ​ល​មាន​​គ្រូ​អប់រំចំណេះទូទៅ​ច្រើននាក់​​​សម្រាប់សិស្ស​ណាម្នាក់​​ ​នោះ​ច្បាប់​​​មិន​​តម្រូវ​ឲ្យពួកគេទាំងអស់គ្នា​ចូលរួម​ទេ​។ ប្រសិនបើអ្នក​កំពុងស្វែងរកការកែប្រែ ឬការសម្របសម្រួល​នៅក្នុង​មុខ​វិជ្ជា​ដែលបង្រៀនដោយគ្រូពិសេសណាមួយ​ នោះអ្នក​គួរ​​ស្នើសុំ​ជា​លាយ​លក្ខណ៍​អក្សរ​ឲ្យ​ពួកគេ​ការចូលរួម​។

  1. 34 C.F.R. Secs. 300.324(a)(3) & (b)(3); Cal. Ed. Code Sec. 56341(b)(2).[]
  2. 34 C.F.R. Sec. 300.321(e)(2); Cal. Ed. Code Sec. 56341(g).[]