បាទ/ចាស។ កម្មវិធី IEP នីមួយៗ គួររួមបញ្ចូលនូវរបាយការណ៍ស្តីពីការគាំទ្រសម្រាប់បុគ្គលិកសាលារៀនដែលចាំបាច់ ដើម្បីឲ្យសិស្ស៖
- រីកចម្រើនឆ្ពោះទៅរកការសម្រេចគោលដៅប្រចាំឆ្នាំរបស់ខ្លួន
- ចូលរួម និងមានការរីកចម្រើន នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ
- ចូលរួមក្នុងសកម្មភាពក្រៅការសិក្សា និងសកម្មភាពកម្មវិធីសិក្សាបន្ថែមនិង
- ទទួលបានការអប់រំ និងចូលរួមជាមួយសិស្សដទៃទៀត ទាំងសិស្សពិការ និងសិស្សមិនពិការ។ ដោយសារតែការគូសបញ្ជាក់របស់ច្បាប់ទៅលើការចូលរួមនៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ និងនៅទីកន្លែងអប់រំចំណេះដឹងទូទៅ នោះទាំងគ្រូអប់រំចំណេះទូទៅ និងគ្រូអប់រំពិសេសត្រូវការឲ្យមានការគាំទ្របន្ថែមដើម្បីធានាថាកម្មវិធី IEP ត្រូវបានអនុវត្តពេញលេញ និងសមស្រប។ 1
ការគាំទ្រសម្រាប់បុគ្គលិកសាលា មិនត្រូវបានកំណត់បន្ថែមទៀតទេនៅក្នុងបទប្បញ្ញត្តិ។ ការគាំទ្រដែលអាចមានអាចរួមបញ្ចូលការបណ្តុះបណ្តាលគ្រូ ពេលវេលាដែលបានកំណត់សម្រាប់ការប្រជុំរវាងគ្រូ អ្នកផ្តល់សេវាដែលពាក់ព័ន្ធ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងអ្នកគ្រប់គ្រងដើម្បីពិនិត្យមើលការរីកចម្រើនរបស់សិស្ស បុគ្គលិកគាំទ្របន្ថែមសម្រាប់ការគ្រប់គ្រងការធ្វើតេស្ត ឬការសម្របសម្រួល ជំនួយការគ្រូបន្ថែមសម្រាប់បង្រៀនក្នុងថ្នាក់រៀន និងការគាំទ្រអាកប្បកិរិយា និងបុគ្គលិកបន្ថែមសម្រាប់ការសម្របសម្រួលកម្មវិធីសិក្សា និងការគាំទ្រថ្នាក់រៀនផ្សេងទៀត។ ការគាំទ្រនៅក្នុងផ្នែកទាំងនេះ អាចមានន័យថាជាភាពខុសគ្នារវាងភាពជោគជ័យ និងភាពបរាជ័យរបស់សិស្សនៅក្នុងថ្នាក់។
បុគ្គលិកទាំងអស់ដែលផ្តល់ការអប់រំពិសេសដល់សិស្ស (រួមទាំងគ្រូអប់រំចំណេះទូទៅ) ត្រូវតែមានចំណេះដឹងអំពីខ្លឹមសារនៃកម្មវិធី IEP និងដឹងអំពីទំនួលខុសត្រូវជាក់លាក់របស់ពួកគេទាក់ទងនឹងការអនុវត្តកម្មវិធី IEP រួមទាំងការសម្របសម្រួល ការកែប្រែ និងការគាំទ្រជាក់លាក់ដែលត្រូវតែផ្តល់ជូនសម្រាប់សិស្ស។ 2
