ទេ។ វាជាការសមស្របសម្រាប់អ្នកក្នុងការទទួលបានសេចក្តីចម្លងមួយច្បាប់អំពីកម្មវិធី IEP ដែលបានស្នើសុំ ដើម្បីយកទៅអាននៅផ្ទះឲ្យបានច្បាស់ និង/ឬដើម្បីពិភាក្សាជាមួយសហព័ទ្ធ (ប្តី/ប្រពន្ធ) ដៃគូ ឬនរណាម្នាក់ផ្សេងទៀត មុនពេលសម្រេចចិត្តថាតើត្រូវចុះហត្ថលេខាឬអត់។ អ្នកអាចនឹងមិនមានលទ្ធភាពយកឯកសារច្បាប់ដើមទៅផ្ទះតាមខ្លួនអ្នកបានឡើយ។ កូនរបស់អ្នកបន្តមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស និងបន្តស្ថិតនៅក្នុងកន្លែងរៀនបច្ចុប្បន្នរបស់គាត់ នៅពេលដែលអ្នកសម្រេចចិត្តថាតើត្រូវយល់ព្រមដែរឬអត់។ ប្រសិនបើអ្នកមិនយល់ស្រប ឬដាក់ពាក្យបណ្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងរយៈពេលមួយសមស្រប នៅពេលនោះមណ្ឌលសិក្សាធិការអាចដាក់ពាក្យបណ្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់បាន។
