Menu Close

(4.39) តើខ្ញុំ​អាច​យល់ព្រមចំពោះ​តែផ្នែកខ្លះ​នៃ​កម្មវិធី IEP បាន​ដែរ​ឬទេ​?

(4.39) តើខ្ញុំ​អាច​យល់ព្រមចំពោះ​តែផ្នែកខ្លះ​នៃ​កម្មវិធី IEP បាន​ដែរ​ឬទេ​?

បាទ/ចាស។​ អ្នកអាច​យល់ស្រប​ចំពោះ​កាណែនាំ​របស់កម្មវិធី​ IEP ដែល​អ្នក​​ឯកភាព​​​​ជាមួយ​ ដើម្បី​ឲ្យ​សេវាកម្ម ឬការដាក់​បញ្ចូលក្នុង​ការសិក្សា​នោះ​ អាច​​យកទៅអនុវត្ត​​ឲ្យបានឆាប់​តាមដែល​អាច​​ធ្វើបាន។ បើអ្នកមិនឯកភាព​ទៅលើ​សមាសភាគ​​ណាមួយនៃ​កម្មវិធី​ IEP សមាស​ភាគ​ទាំង​នោះ​មិនអាច​យកទៅអនុវត្ត​បាន​ឡើយ​ ហើយអាចនឹងក្លាយ​​ជា​បញ្ហា​​ដែល​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​​​នីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់។ អ្នកអាចដាក់ការមិនឯកភាពគ្នាគ្នាជាលាយលក្ខណ៍អក្សរ ហើយភ្ជាប់វា​ទៅក្នុងឯកសារកម្មវិធី IEP ដើម្បីបញ្ជាក់គោលជំហររបស់អ្នក។ 1

ប្រសិនបើមណ្ឌលសិក្សាធិការកំណត់ថា កម្មវិធី IEP ដែលបានស្នើឡើងដែ​ល​អ្នកមិនយល់ស្របគឺចាំបាច់ដើម្បីផ្តល់ FAPE និងស្វែងរកការអនុវត្តក​ម្ម​វិធី IEP ទោះបីជាគ្មានការយល់ព្រមពីអ្នកក៏ដោយ នោះមណ្ឌលសិក្សា​ធិ​ការត្រូវតែចាប់ផ្តើមដំណើរការនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ ខណៈដែល​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​នៅមិនទាន់​បាន​សម្រេច​សេចក្តី​នៅឡើយ កូនរបស់អ្នក​ត្រូវបន្ត​ស្ថិត​នៅ​ក្នុង​កន្លែងរៀនបច្ចុប្បន្ន​នោះ​របស់ខ្លួន លើកលែងតែ​អ្នក​ និង​មណ្ឌលសិក្សាធិការ​ឯកភាព​​ផ្សេង​ទៀត​​ផ្ទុយពីនេះ​។ 2 សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធី​ត្រឹម​ត្រូវ​តាម​ច្បាប់​​​/នីតិវិធីនៃអនុលោមភាព​​

  1. Cal. Ed. Code Sec. 56346(e).[]
  2. Cal. Ed. Code Sec. 56346(f).[]