បាទ/ចាស។ អ្នកអាចយល់ព្រមតាមខ្លឹមសារនៃកម្មវិធី IEP ជាលាយលក្ខណ៍អក្សរ (ដូចជាគោលដៅ គោលបំណង ការពណ៌នាអំពីកន្លែងរៀន) ប៉ុន្តែអ្នកអាចមិនយល់ស្របទៅលើទីតាំងនៃទីកន្លែងសិក្សា ឬថ្នាក់រៀនជាក់ស្ដែងបាន។ ឧទាហរណ៍ បន្ទាប់ពីចុះពិនិត្យទីតាំងឬថ្នាក់រៀនដែលបានស្នើឡើង អ្នកអាចនឹងគិតថាវាមិនបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធី IEP ដូចដែលបានសរសេរជាលាយលក្ខណ៍អក្សរនោះទេ។ ការមិនឯកភាពរបស់អ្នកទៅលើថ្នាក់រៀនណាមួយ អាចក្លាយជាមូលដ្ឋានសម្រាប់នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ប្រសិនបើក្តីបារម្ភរបស់អ្នកមិនអាចដោះស្រាយក្រៅផ្លូវការបាននោះទេ។ សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមច្បាប់/នីតិវិធីនៃអនុលោមភាព។
