Menu Close

(4.44) តើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេ​ងទៀតមាន​តួនាទីអ្វីក្នុងការកំណត់កន្លែងរៀនសម្រាប់កូនរបស់ពួកគេ?

(4.44) តើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេ​ងទៀតមាន​តួនាទីអ្វីក្នុងការកំណត់កន្លែងរៀនសម្រាប់កូនរបស់ពួកគេ?

ច្បាប់សហព័ន្ធតម្រូវ​ឲ្យមណ្ឌលសិក្សា​ធិការ​ត្រូវធ្វើការធានាថា​មាតាបិតា/​អា​​​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​របស់​សិស្ស​ដែ​លមានពិការ​ភាព​ត្រូវតែជា​សមាជិក​នៃ​​ក្រុមណាមួយ​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ទៅលើក​ន្លែងរៀន​របស់កូន​ពួក​គេ​​។ 1 នេះ​រួមបញ្ចូល​ទាំង​ការសម្រេចចិត្ត​ទៅលើប្រភេទចំណាត់ថ្នាក់​នៃ​ការ​ដាក់​បញ្ចូល​ក្នុងការសិក្សាទូទៅ​ (ការអប់រំទូទៅ​ កម្មវិធី​អ្នក​ជំនាញ​ផ្នែក​ធនធាន ថ្នាក់រៀនពិសេសពេលថ្ងៃ​​ និង​សាលា​រៀន​មិនមែន​ជា​សាធារណៈ​ ។ល។) និង​ការកំណត់​ទីតាំង​​។ អ្នកអាច​ចូលរួមទៅក្នងកិច្ចប្រជុំ​ណាមួយ​ដែល​ពិភាក្សាអំពី​ការ​ដាក់​បញ្ចូ​​លទៅក្នុងការសិក្សានេះ​។ អ្នកក៏អាច​មានសិទ្ធិផងដែរក្នុងការទទួលបាន​ព័ត៌មាន​ជាក់​លាក់​យ៉ាង​ច្រើន​តាមដែល​អាចធ្វើបានអំពី​ការដាក់បញ្ចូល​ដែល​បានណែនាំ​ នៅអំឡុងពេល​នៃ​កិច្ចប្រជុំកម្មវិធី​ IEP​របស់​អ្នក និង​ក្នុង​ការ​ចុះ​សួរសុខទុក្ខ​/​តាម​ដាន​​លើការ​ដាក់​បញ្ចូល​​​ទៅក្នុង​ការសិក្សាដែលបានស្នើឡើង​ ប្រសិនបើ​អាច​ធ្វើ​បាន​។

មណ្ឌលសិក្សាធិការមួយចំនួន​ ប្រាប់អ្នក​ថា​តើទីតាំង​សាលា និង​/ឬ​ថ្នាក់​រៀនជាក់លាក់មួយណាដែលពួកគេកំពុងណែនាំ​ ហើយរៀបរាប់​អំពី​មជ្ឈដ្ឋាន​ទាំងនោះ។​ មណ្ឌលសិក្សា​ផ្សេងទៀត ផ្តល់ការណែនាំ​អំពី​​ប្រភេទ​នៃ​ការ​ដាក់បញ្ចូល​ទៅ​ក្នុងការសិក្សា​ទូទៅ នៅកិច្ចប្រជុំ​កម្មវិធី​ IEP (ឧទាហរណ៍ អ្នក​ជំនាញ​​ផ្នែកធនធាន ថ្នាក់រៀនពិសេស​ពេល​ថ្ងៃ​) ហើយបន្ទាប់មក​ការ​កំណត់​​ថ្នាក់រៀន​ជាក់លាក់ ត្រូវ​អនុវត្ត​​ទៅតាមកិច្ចប្រជុំនោះ​។ ក្នុងស្ថានភាព​ណាមួ​យខាងលើ អ្នកគួរ​ក្រើនរំឮកដល់​ក្រុម​ការ​ងារ​កម្មវិធី​ IEP របស់អ្នក​អំពីសិទ្ធិ​ដែលត្រូវចូលរួម​ក្នុង​កិច្ច​​ប្រជុំ នៅពេល​ដែល​​​ការដាក់​បញ្ចូល​កូនអ្នក​ទៅក្នុង​ការ​អប់រំ​​ត្រូវបានកំណត់។ 2

  1. 34 C.F.R. Sec. 300.327.[]
  2. 20 U.S.C. Sec. 1414(e), 34 C.F.R. Secs. 300.327 & 300.501(c); Cal. Ed. Code Secs. 56304 & 56342.5.[]