Menu Close

(4.45) តើខ្ញុំអាច​ដាក់ឈ្មោះរបស់គ្រូបង្រៀន​ជាក់លាក់ណាមួយ​​ ឬ​ថ្នាក់​រៀ​ន​​ជាក់​លាក់ណាមួយទៅក្នុងកម្មវិធី​ IEP បាន​ដែរ​ឬ​ទេ​?

(4.45) តើខ្ញុំអាច​ដាក់ឈ្មោះរបស់គ្រូបង្រៀន​ជាក់លាក់ណាមួយ​​ ឬ​ថ្នាក់​រៀ​ន​​ជាក់​លាក់ណាមួយទៅក្នុងកម្មវិធី​ IEP បាន​ដែរ​ឬ​ទេ​?

ទេ។ អ្នក​មិនមាន​សិទ្ធិ​ផ្ទាល់ខ្លួន​ក្នុងការកំណត់​ឲ្យ​មណ្ឌលសិក្សា​ធិការ​​ផ្តល់សេវាកម្ម​ពីបុគ្គលជាក់លាក់ណា​ម្នាក់ ឬនៅក្នុង​ថ្នាក់​រៀន​​ណាមួយ​ឡើយ​។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារកម្មវិធី IEP ដែលរួមបញ្ចូល​អ្នក​ផ​ងដែរ ពិតជាមានសិទ្ធិអំណាចផ្លូវច្បាប់ដើម្បីធ្វើដូច្នេះបាន ប្រសិនបើ​ទាំង​មណ្ឌលសិក្សាធិការ និងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំ​ផ្សេងទៀតយល់ព្រម។ មណ្ឌលសិក្សាធិការ ត្រូវផ្តល់​ជូន​ “រួមគ្នា​នូវ​សម្ភារៈ បុគ្គលិក ទីតាំង​ និង​សម្ភារៈបរិក្ខារ​ដែលចាំបាច់ដើម្បីផ្តល់សេវាកម្ម​បង្រៀន…ដូចមានចែង​នៅក្នុង​កម្មវិធី​អប់រំ​សម្រាប់​បុគ្គល​…” 1 ក្រុមការងារ​កម្មវិធី​ IEP របស់កូនអ្នក​ ត្រូវតែ​ពិចារណា​លើ​កត្តា​ពិសេស​ទាំងនេះ​ នៅពេល​កំណត់​ទីតាំង​ និង​បុគ្គល​ជាក់​លាក់​នានា​។ ឧទាហរណ៍ ក្រុមការងារ​គួរ​ពិចារណា​លើលទ្ធភាព​ចូល​ទៅ​ប្រើប្រាស់ និង​ទីតាំង​ថ្នាក់រៀន​ នៅពេល​ពិចារណា​ថាតើ​កម្មវិធីជាក់លាក់មួយមានលក្ខណៈជាមជ្ឈដ្ឋាន​រឹត​បន្តឹង​តិច​បំផុត​ដែរឬអត់។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ​គួរ​ពិចារណាលើគុណវុឌ្ឍិ​​របស់​គ្រូ​​ ដូចជា​ចំណេះ​ដឹងលើ​ភាសា ឬ​បច្ចេកទេស​ជាក់លាក់ណាមួយ​ នៅ​ពេ​​​ល​​សម្រេ​ច​ចិត្តទៅលើ​ទីតាំង​ និងតើ​​បុគ្គលិក​ណាដែលសិស្សនឹងទទួល​បាន​សេវាកម្ម​​។

ម្យ៉ាងវិញទៀត មណ្ឌលសិក្សាធិការ​ត្រូវតែ​ផ្តល់សេវាកម្ម​នៅ​ក្នុង​មជ្ឈដ្ឋាន​ និងជាមួយអ្នកដែល​អាច​បំពេញនូវគោល​ដៅ​​ និង​វត្ថុ​បំណង​របស់​កម្មវិធី​ IEP របស់កូនអ្នក​។​ ប្រសិនបើ​ថ្នាក់រៀន ឬ​គ្រូដែលបានស្នើសុំ មិនអាចបំពេញ​បាន​នូវ​គោលដៅ​កម្មវិធី​ IEP របស់កូនអ្នកទេ អ្នកអាច​ស្នើ​សុំ​មណ្ឌល​សិក្សា​ធិការ​ធ្វើការផ្លាស់ប្តូរ​ពួកគេ​បាន​។

ក្នុងករណីភាគច្រើន អ្នកគួរ​​អង្កេត​តាមដាន​ថ្នាក់រៀន​ដោយ​ខ្លួ​ន​​ឯង​មុនពេល​ឯកភាព​លើការដាក់បញ្ចូលនោះ ប្រសិនបើ​អ្នក​​មានក្តីបារម្ភ។ អ្នកក៏អាច​ស្នើសុំ​ឲ្យ​អ្នកជំនាញ​វិជ្ជាជីវៈផ្នែកអប់រំ​ឯករាជ្យ​ក្នុងការ​​តាម​ដានលើការដាក់បញ្ចូល​ក្នុងការសិក្សាដែល​បាន​ណែនាំ​នោះផងដែរ ដើម្បីឲ្យអ្នក​អាចដឹងច្បាស់ថា​វា​មាន​ភាព​សម​ស្រប​។ ប្រសិនបើអ្នក​មិនឯកភាព​លើការកំណត់​ថ្នាក់រៀន​ជាក់លាក់​របស់​កូន​អ្នក​នោះទេ​ ជាការល្អបំផុត​ត្រូវបង្ហាញ​ប្រាប់​ក្តីបារម្ភ​របស់​អ្នក​ដល់​មណ្ឌល​សិក្សាធិការរបស់អ្នក​ និង​សហការ​គ្នា​ដើម្បី​​រៀបចំ​ការកំណត់​ថ្នាក់​រៀនផ្សេងទៀត​។ ទោះយ៉ាងណាក៏ដោយ ករណីនេះ​ប្រហែលជាមិនអាច​ទៅរួចទេ​ ហើយ​អ្នក​អាច​នឹងត្រូវប្រើប្រាស់​នីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​ដែល​មានផ្តល់​ជូន​អ្នក​​។ សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធីត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​​​/នីតិវិធីនៃអនុលោមភាព។ មណ្ឌលសិក្សាធិការ​ មិនអាច​បង្ខំ​ឲ្យអ្នក​ទទួលយក​សេវាកម្ម ឬកន្លែងរៀន​ណាមួយ​ដោយគ្មានការ​យល់ព្រមរបស់អ្នក​បានទេ លើក​លែង​តែ​តាម​រ​យៈ​នីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់។ 2

  1. 5 C.C.R Sec. 3042(a).[]
  2. Cal. Ed. Code Sec. 56346.[]