Menu Close

(4.50) ប្រសិនបើខ្ញុំ​ដាក់កូនរបស់ខ្ញុំ​ទៅក្នុងសាលាឯកជន​ណា​មួយ តើ​ម​ណ្ឌលសិក្សាធិការនឹង​ទូទាត់ប្រាក់​សង​មក​ខ្ញុំវិញ​សម្រាប់ថ្លៃ​ចំណាយ​ទាំង​នោះដែរឬទេ​? តើមានអ្វីដែល​ខ្ញុំ​គួរដឹង​ជាពិសេស​ដែរទេ​​ មុនពេល​ខ្ញុំ​ធ្វើការ​ដាក់​​បញ្ចុល​​ក្នុងការសិក្សាបែបនោះ​?

(4.50) ប្រសិនបើខ្ញុំ​ដាក់កូនរបស់ខ្ញុំ​ទៅក្នុងសាលាឯកជន​ណា​មួយ តើ​ម​ណ្ឌលសិក្សាធិការនឹង​ទូទាត់ប្រាក់​សង​មក​ខ្ញុំវិញ​សម្រាប់ថ្លៃ​ចំណាយ​ទាំង​នោះដែរឬទេ​? តើមានអ្វីដែល​ខ្ញុំ​គួរដឹង​ជាពិសេស​ដែរទេ​​ មុនពេល​ខ្ញុំ​ធ្វើការ​ដាក់​​បញ្ចុល​​ក្នុងការសិក្សាបែបនោះ​?

ប្រសិនបើអ្ន​ក​ចុះ​ឈ្មោះ​កូនរបស់អ្នក​ទៅក្នុង​សាលា​ឯកជន​​ជា​ឯក​តោ​ភា​គី​ (ពោលគឺ​ ដោយគ្មានការយល់ព្រម​របស់​ក្រុមការងារ​កម្មវិធី​​ IEP ផ្សេង​ទៀត​) នោះ​អាច​ទៅ​រួច (ប៉ុន្តែមិនធានាទេ) ថាអ្នក​នឹង​​ទ​ទួ​ល​​បាន​​ការ​ទូ​ទាត់សងមកវិញនូវ​ទឹក​ប្រាក់​ដែល​អ្នក​បាន​ចំណាយ​។​ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដែលចុះឈ្មោះកូនរបស់ពួកគេនៅក្នុងសាលាឯកជនដោយឯកតោ​ភាគីអាច​ត្រូវបា​ន​ទូទាត់សងប្រាក់វិញ ក្នុងករណីដែលតុលាការ ឬ​ម​ន្ត្រី​សវនា​ការ​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់រកឃើញថាសេវាកម្ម FAPE មិនអាច​ផ្តល់ជូនតាមវិធីផេ្សងតាមរយៈមណ្ឌល​សិក្សាធិការសាលា​រដ្ឋបាន។ 1  ដូច្នេះអ្នកប្រហែលជាត្រូវ​បង្ហាញ​​ភស្តុតាង​​នៅ​ក្នុង​​សវនាការ​តាមនីតិវិធី​ត្រឹ​ម​ត្រូវ​តាមផ្លូវ​ច្បាប់ថា​កម្មវិធី​​​របស់មណ្ឌលសិក្សាធិការ​មិន​មាន​​​​​ភាព​សម​ស្រប ហើយបញ្ជាក់​ថា​​​សាលាឯកជន​ដែល​អ្នក​​បាន​ជ្រើសរើស​គឺ​មានភាព​សមស្រប ដើម្បីទទួលបានប្រាក់ទូទាត់សំណងវិញ។ អ្នកអាច​នឹង​មានសិទ្ធិ​ទទួល​បាន​​ការទូ​ទាត់​សំ​ណង​ ទោះ​បីនោះ​ជា​សាលា​ឯកជន​ដែល​អ្នក​ “បានដាក់ដោយ​ឪពុកម្ដាយ​” ក៏ដោយ នៅក្នុង​សេណា​រីយ៉ូបែបនេះ កូនរបស់អ្នកមិន​ត្រូវ​បាន​រដ្ឋ​​ទទួល​ស្គាល់ទេ។ 2

អ្នកគួរតែ​​ផ្តល់ព័ត៌មាន​ទៅដល់ក្រុមការងារ​កម្មវិធី​ IEP នៅ​ក្នុង​​កិច្ច​ប្រជុំ​​ថ្មីៗ​បំផុតដែលអ្នកមានបំណងបដិសេធ​ការផ្តល់​ជូន​​ការ​ដាក់​បញ្ចូល​​កូនអ្នកទៅក្នុងសាលា​រៀនសាធារណៈ​​ មុន​ពេល​ដកយក​កូន​របស់​អ្នក​ចេញពីសាលារៀនសាធារណៈ។ ក្នុងកិច្ចប្រជុំដដែលនោះ អ្នកគួរតែ​បញ្ជាក់ផងដែ​រ​អំពីក្តី​កង្វល់​​របស់​អ្នក​​ និង​បំណងរបស់អ្នក​ក្នុងការចុះ​ឈ្មោះកូន​របស់​អ្នក​នៅក្នុង​សាលារៀនឯកជន​ ក្រោមការចំណាយ​របស់​រដ្ឋ​។ បើមិនដូច្នោះទេ អ្នកអាច​នឹង​ត្រូវបាន​បដិសេធ​នូវ​សំណង​​ទូទាត់​គ្រប់​ចំនួន ឬខ្លះ​​។ ទោះយ៉ាង​ណាក៏ដោយ ប្រសិនបើ​អ្នកមិនផ្តល់ការជូនដំណឹង​នៅក្នុង​កិច្ចប្រជុំ​នោះទេ អ្នកត្រូវតែ​ផ្តល់ការ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​​ដល់​មណ្ឌល​សិក្សាធិការ យ៉ាង​ហោចណាស់​ក្នុង​រយៈពេល 10 ថ្ងៃ​ធ្វើការ​ មុនពេល​អ្នក​ដកយក​កូនរបស់​អ្នកចេញ​។ 3

ការទូទាត់សំណង​ក៏អាច​នឹង​ត្រូវបដិសេធ ឬ​ត្រូវបាន​កាត់​បន្ថយ​​ផងដែរ​ ក្នុ​ងករណីមុនពេល​អ្នក​ដកយក​កូន​របស់​អ្នក​ចេញ មណ្ឌល​សិក្សា​​ធិការ​ជូ​នដំណឹង​ដល់អ្នក​អំពីគោលបំណង​របស់ខ្លួន​ក្នុង​ការ​វាយ​តម្លៃ​​គាត់ឡើង​វិ​ញ​ ហើយអ្នក​មិនបាន​ប្រគល់​កូន​អ្នក​សម្រាប់​ការ​វាយ​តម្លៃ​នោះឡើងវិញ​។​​ 4

ប៉ុន្តែ ការទូទាត់សងវិញមិនត្រូវកាត់បន្ថយ ឬបដិសេធឡើយ ប្រសិនបើ​ហេតុផលដែលអ្នកមិនបានផ្តល់ការជូនដំណឹងចាំបាច់ដូចបានពណ៌នាខាងលើ ទាំងនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ចុងក្រោយបំផុត ឬ ជាលាយ​លក្ខ​ណ៍​អក្សរយ៉ាងហោចណាស់ 10 ថ្ងៃនៃថ្ងៃធ្វើការមុនពេលដក ចេញគឺដោយ​សារតែ៖

  1. វាអាចនឹង​នាំមកនូវ​គ្រោះថ្នាក់រាងកាយ​ដល់កុមារ​
  2. សាលារៀន​បានរារាំងអ្នក​មិន​ឲ្យផ្តល់សេចក្ដីជូនដំណឹង​ ឬ​
  3. អ្នក​មិនបានទទួល​សេចក្ដីជូនដំណឹង​អំពីសិទ្ធិ​ជាឪពុកម្តាយរបស់អ្នក​ ដែ​ល​​អាច​​​នឹង​ផ្តល់ដំណឹង​ឲ្យ​អ្នក​ជ្រាបអំពី​​ការទទួលខុសត្រូវ​របស់​អ្នក​នៅ​ក្នុង​ស្ថានភាពនេះ​​។

ម្យ៉ាង​ទៀត​ ប្រសិនបើអ្នក​មិនចេះអាន ឬសរសេរ​ភាសា​អង់គ្លេស​ទេ ឬ​អ្ន​ក​មិន​បានផ្តល់ការជូនដំណឹង​​ដោយសារតែ​វា​អាច​​​នឹងនាំមកនូវ​គ្រោះ​ថ្នា​ក់​​ផ្នែកផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដល់កូន​របស់​​អ្នក នោះ​​មន្ត្រីសវនាការតាមនីតិវិធី​ត្រឹមត្រូវតាមផ្លូវច្បាប់​ ឬចៅក្រមក៏អាច​សម្រេចចិត្ត​ផ្តល់សំណង​ដល់​​អ្នក​​គ្រប់ចំនួន ឬ​ខ្លះ​បានផងដែរ​។ 5

លើសពីនេះទៀត​ ការផ្តល់សំណង​អាច​ត្រូវបានបដិសេធ ឬ​កាត់​បន្ថយ​ ប្រ​សិនបើមន្ត្រី​តុលាការ​រកឃើញថា​​​បណ្តឹង​ណាមួយរបស់​អ្នក​​មិន​មាន​ភាព​សមហេតុផល​។ 6 សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធីត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់ ​/នីតិវិធី

  1. 34 C.F.R. Sec. 300.148(c); Cal. Ed. Code Sec. 56175.[]
  2. Florence Cty. Sch. Dist. v. Carter, 510 U.S. 7 (1993); Union Sch. Dist. v. Smith, 15 F.3d 1519 (9th Cir. 1994); 34 C.F.R. Sec. 300.148(c); Cal. Ed. Code Sec. 56175.[]
  3. 34 C.F.R. Sec. 300.148(d)(1); Cal. Ed. Code Sec. 56176.[]
  4. 34 C.F.R. Sec. 300.148(d)(2); Cal. Ed. Code Sec. 56176(c).[]
  5. 34 C.F.R. Sec. 300.148(e); Cal. Ed. Code Sec. 56177.[]
  6. 34 C.F.R. 300.148(d)(3); Cal. Ed. Code Sec. 56176(d).[]