Menu Close

(4.53) តើមណ្ឌលសិក្សាធិការ​របស់ខ្ញុំ​អាចត្រូវបានតម្រូវ​ឲ្យ​ទិញ​​បរិក្ខារ​​ដែល​ត្រូវ​ការ​ចាំបាច់​ដើម្បីអនុវត្ត​កម្មវិធី​ IEP របស់​កូន​ខ្ញុំដែរឬ​ទេ​?

(4.53) តើមណ្ឌលសិក្សាធិការ​របស់ខ្ញុំ​អាចត្រូវបានតម្រូវ​ឲ្យ​ទិញ​​បរិក្ខារ​​ដែល​ត្រូវ​ការ​ចាំបាច់​ដើម្បីអនុវត្ត​កម្មវិធី​ IEP របស់​កូន​ខ្ញុំដែរឬ​ទេ​?

បាទ/ចាស។​ មណ្ឌលសិក្សាធិការ ត្រូវតែ​ផ្តល់ជូន​សម្ភារៈបរិក្ខារ​ចាំបាច់ដើម្បី​អនុវត្ត​កម្មវិធី​ IEP របស់កូនអ្នក​។​ ច្បាប់រដ្ឋ​ ផ្តល់​ប្រាក់ដល់មណ្ឌលសិក្សាធិការ​ ដើម្បីទិញ​សម្ភារៈ​ដែល​ចាំ​បាច់​សម្រាប់​នៅក្នុងកម្មវិធី​ IEP សម្រាប់​សិស្ស​ដែល​មាន​​​​ពិការកម្រ​កើត​មាន​ (ឧទាហរណ៍ សម្ភារៈអក្សរ​ស្ទាប​សម្រាប់​​សិស្ស​ពិការភ្នែក​ ឬ​ឧបករណ៍​ទំ​នាក់ទំនង​សម្រាប់​សិស្ស​ដែល​មាន​ភាព​ចុះខ្សោយ​ផ្នែកភាសានិយាយ​)​។​ សាលារៀន ក៏តម្រូវ​​ឲ្យទិញ​សម្ភារៈបរិក្ខារ​ចាំបាច់​ដើម្បីផ្តល់​សេវា​កម្ម​ពាក់​ព័ន្ធ​​ផងដែរ​ ដូចជា​សម្ភារៈ​បរិក្ខារព្យាបាលដោយការងារ និង​​ការ​ព្យាបាល​​ដោយចលនា​​ជាដើម​។ 1

ម្យ៉ាងទៀត ច្បាប់សហព័ន្ធ តម្រូវ​ឲ្យមណ្ឌលសិក្សាធិការ​ធានា​ថា​​ឧបករណ៍​ បច្ចេកវិទ្យាជំនួយ​ និង​/ឬ​សេវាកម្មនានា​ មាន​ផ្តល់​ជូន​ដល់​សិស្ស​នៅ​ក្នុង​ការអប់រំពិសេស​ ដែល​ពួកគេ​ត្រូវ​ការ​​ពួកវា​សម្រាប់ជាផ្នែកមួយនៃ​៖

  1. ការ​អប់រំ​ពិសេស​ និង/ឬ​សេវាកម្មពាក់ព័ន្ធ​ ឬ
  2. ជំនួយ​ និងសេវាកម្មបំពេញបន្ថែម​ដែលប្រើប្រាស់​ដើម្បី​ជួយ​សិស្ស​នៅ​ក្នុង​ការ​ដាក់បញ្ចូលទៅក្នុងមជ្ឈដ្ឋាន​ដែលមាន​ការរឹតបន្តឹង​តិចបំផុត។ 2

ឧបករណ៍​បច្ចេកវិទ្យាជំនួយ​ គឺ​ជាវត្ថុ​ សម្ភារៈបរិក្ខារ ឬ​ប្រព័ន្ធ​ផលិតផល ​មិនថា​ទទួលបានដោយគ្មានការ​បញ្ជាទិញ​ត្រឹមត្រូវតាមបែប​ពាណិជ្ជ​កម្ម​ មាន​ការ​កែច្នៃ​ ឬ​កែតម្រូវ​តាម​​អ្នក​ប្រើ​ប្រាស់​​​​នោះទេ​ ពោលគឺ​​​ ពួក​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើត​ ថែរក្សា ឬ​កែលម្អ​​សមត្ថភាព​​មុខងារ​របស់កុមារ​ដែល​មានពិការភាព​។ 3 សេវាកម្មបច្ចេកវិទ្យាជំនួយ​ រួមមានការវាយតម្លៃ​ ការទិញ ការ​កែច្នៃ​ ឬ​ជួស​ជុល​ទៅលើ​ឧបករណ៍​ណាមួយ​ និង​ការ​បណ្តុះ​បណ្តាល​​ចាំបា​ច់​សម្រាប់​សិស្ស​ និង​អ្នកដទៃ​ដើម្បី​ប្រើប្រាស់វា​ឲ្យ​មានប្រសិទ្ធភាព​។ 4 សូមមើល ជំពូក 5 ព័ត៌មានស្តីពីសេវាកម្ម​ពាក់​ព័ន្ធ​

  1. Cal. Ed. Code Secs. 56363.1 & 56836.22; Cal. Gov. Code Sec. 7575(d).[]
  2. 34 C.F.R. Sec. 300.105.[]
  3. 34 C.F.R. Sec. 300.5.[]
  4. 34 C.F.R. Sec. 300.6.[]