Menu Close

(4.55) តើខ្ញុំអាច​ថតសំឡេង​កិច្ច​ប្រជុំ​កម្មវិធី IEP របស់ខ្ញុំបានដែរឬទេ​?

(4.55) តើខ្ញុំអាច​ថតសំឡេង​កិច្ច​ប្រជុំ​កម្មវិធី IEP របស់ខ្ញុំបានដែរឬទេ​?

បាទ/ចាស។​ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចប្រើឧបករណ៍ថតសំឡេងដើម្បីថតសំឡេងនៃកិច្ចប្រជុំ IEP ទោះ​បី​ជាគ្មាន​ការ​អនុញ្ញាតពីមណ្ឌលសិក្សាធិការក៏ដោយ ដរាបណា​មា​តាបិតា/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេង​ទៀត​ផ្តល់ការជូនដំណឹងជា​លាយ​លក្ខណ៍អក្សរដល់មណ្ឌលសិក្សាធិការក្នុង 24 ម៉ោងអំពី​បំ​ណងរបស់​ពួកគេ​ដើម្បីធ្វើដូច្នេះ។ ដូច​គ្នានេះដែរ មណ្ឌលសិក្សាធិការ​ អាច​ថតសំឡេង​កិច្ច​ប្រជុំ​ណាមួយ​បា​ន ​​ដោយ​មានការជូនដំណឹង​ក្នុងរយៈពេល 24 ម៉ោង​​ដល់មា​តាបិ​តា/​អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេង​ទៀត។ ទោះយ៉ាង​ណាក៏ដោយ មណ្ឌលសិក្សាធិការ​ មិនអាច​ថត​សំឡេង​​កិច្ច​ប្រ​ជុំ​​បានទេ ប្រសិនបើមា​តាបិ​តា/​អា​ណាព្យាបាល/អ្នក​មានសិទ្ធិ​អប់រំផ្សេង​ទៀតជំទាស់។ ប្រសិនបើមា​តាបិ​តា/​អា​ណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេង​ទៀតជំទាស់នឹងការថតសំឡេង​របស់មណ្ឌល​សិក្សា​ធិការ នោះ​​មណ្ឌ​លសិក្សាធិការ ឬមា​តាបិ​តា/​អា​ណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេង​ទៀតមិនអាចធ្វើការថតសំឡេងកិច្ចប្រជុំ​បានទេ។ 1

ក្រោមច្បាប់សហព័ន្ធនិងរដ្ឋ ការថតសំឡេង​ដែល​ធ្វើ​ឡើង​ដោយ​មណ្ឌល​សិ​ក្សា​ធិការ​ត្រូវ​ស្ថិតនៅក្រោមលក្ខខណ្ឌ​រក្សា​ការសម្ងាត់​នៃ​ច្បាប់​ស្តី​​ពីសិទ្ធិ​និង​ឯកជនភាព​ផ្នែកអប់រំ​គ្រួសារឆ្នាំ​ 1974។ 2 ម្យ៉ាងទៀត​ អ្នកអាចមានសិទ្ធិ៖

  1. ពិនិត្យ​ និងត្រួតពិនិត្យ​ការថតសំឡេង​ដែលធ្វើ​ឡើង​​​ដោយ​មណ្ឌល​សិក្សា​ធិការ​
  2. ដើម្បីស្នើសុំឱ្យមានការកែប្រែសំឡេងខ្សែអាត់សំឡេង ប្រសិនបើអ្នកជឿ​ថា​សំឡេងខ្សែអាត់ទាំងនោះមានព័ត៌មានមិនត្រឹមត្រូវ នាំឲ្យភាន់ច្រឡំ ឬបំ​ពានលើសិទ្ធិឯកជនភាព ឬសិទ្ធិផ្សេងទៀតរបស់បុគ្គលដែលមានតម្រូវ​កា​រ​​ពិសេស និង
  3. ដើម្បីជំទាស់នឹងព័ត៌មានដែលអ្នកជឿថាមិនត្រឹមត្រូវ ធ្វើឲ្យភាន់ច្រឡំ ឬរំ​លោភលើសិទ្ធិឯកជនភាពរបស់បុគ្គល ឬសិទ្ធិផ្សេងទៀតនៅក្នុង​សវនា​ការ​។ 3

  1. Cal. Ed. Code Sec. 56341.1(g)(1).[]
  2. 20 U.S.C. Secs. 1232g(a)(4) & (b)(2); 34 C.F.R. Secs. 300.610 – 300.626; Cal. Ed. Code Sec. 56341.1(g)(2).[]
  3. 34 C.F.R. Secs. 99.10 – 99.22; Cal Ed. Code Sec. 56341.1(g)(2)(A) & (B).[]