ច្បាប់រដ្ឋកាលីហ្វ័រញ៉ា ផ្តល់ទៅឲ្យមណ្ឌលសិក្សាធិការនូវការទទួលខុសត្រូវដោយផ្ទាល់សម្រាប់ការផ្តល់សេវាកម្មនៅក្នុងកម្មវិធី IEP របស់សិស្ស និងសម្រាប់ធានាថាមានជម្រើសកម្មវិធីតាមលំដាប់ថ្នាក់ ដើម្បីបំពេញតម្រូវការរបស់សិស្សពួកគេ។ 1 ក្រោមច្បាប់សហព័ន្ធ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE) មានការទទួលខុសត្រូវចុងក្រោយសម្រាប់ធានាថានីតិវិធីចាំបាច់នានា ត្រូវបានអនុវត្ត ហើយថាសិស្សត្រូវទទួលបានសេវាកម្មអប់រំចាំបាច់នានា ស្របទៅតាមកម្មវិធី IEP របស់ពួកគេ។ 2 ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធ ឬធ្វេសប្រហែសមិនគោរពច្បាប់ ក្នុងការផ្តល់ការអប់រំ FAPE ដល់សិស្សមានពិការភាពណាម្នាក់ នោះនាយកដ្ឋាន CDE ត្រូវទទួលខុសត្រូវដោយផ្ទាល់ក្នុងការផ្តល់សេវាកម្មចាំបាច់នានា។ 3
ប្រសិនបើកូនរបស់អ្នកត្រូវបានចុះឈ្មោះនៅក្នុងសាលារៀនមិនមែនសាធារណៈ នោះមណ្ឌលសិក្សាធិការ (តាមឆន្ទានុសិទ្ធិខ្លួន) អាចនឹងផ្តល់ទៅឲ្យសាលារៀនមិនមែនសាធារណៈនោះនូវការទទួលខុសត្រូវលើការរៀបចំកិច្ចប្រជុំកម្មវិធី IEP និងអនុវត្តកម្មវិធី IEP។ ប៉ុន្តែ បើទោះបីជាមណ្ឌលសិក្សាធិការផ្តល់ជូនកិច្ចទាំងនេះក្តី ក៏ការទទួលខុសត្រូវសម្រាប់ការអនុវត្តតាមច្បាប់អប់រំពិសេស នៅតែបន្តស្ថិតនៅជាមួយមណ្ឌលសិក្សាធិការដដែល។ 4
