Menu Close

(4.59) តើ​មណ្ឌលសិក្សាធិការ​អាចនឹង​តម្រូវ​ឲ្យខ្ញុំ​ប្រើប្រាស់​ការធានា​រ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ​របស់ខ្ញុំ ដើម្បីទូទាត់​ផ្នែកណាមួយ​នៃ​កម្មវិធី​អប់រំពិសេស​របស់​កូនខ្ញុំដែរឬទេ​?

(4.59) តើ​មណ្ឌលសិក្សាធិការ​អាចនឹង​តម្រូវ​ឲ្យខ្ញុំ​ប្រើប្រាស់​ការធានា​រ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ​របស់ខ្ញុំ ដើម្បីទូទាត់​ផ្នែកណាមួយ​នៃ​កម្មវិធី​អប់រំពិសេស​របស់​កូនខ្ញុំដែរឬទេ​?

ទេ។ មណ្ឌលសិក្សាធិការ​ត្រូវតែ​ទទួលបាន​ការយល់ព្រម​ជា​លាយ​លក្ខណ៍​​រប​ស់អ្នក​ មុនពេល​មណ្ឌលសិក្សាធិការអាច​ប្រើប្រាស់​ការធានា​រ៉ាប់រង​ឯក​ជ​ន​ ដើម្បី​បង់​​ថ្លៃលើការ​អប់រំពិសេស​ណា​មួយ​សម្រាប់កូនរបស់អ្នកបាន​។ នៅពេល​មណ្ឌលសិក្សាធិការ​ស្នើសុំ​ការយល់ព្រម​ មណ្ឌលត្រូវ​ប្រាប់​អ្នកថា​ការបដិសេធន៍​របស់អ្នក​ទៅលើការយល់ព្រមនេះ​ មិន​អាច​ដោះបន្ទុក​មណ្ឌលសិក្សា​ធិការឲ្យរួចផុត​ពីការទទួល​ខុស​ត្រូវ​ក្នុងការ​ផ្តល់ការអប់រំ​ពិសេស ឬ​​សេវាកម្មពាក់ព័ន្ធ​ឡើយ​​​។ ប្រសិនបើអ្នក​យល់ស្របក្នុងការប្រើប្រាស់​ការធានារ៉ាប់រង​របស់អ្នក​ផ្សេងទៀត​ផ្ទុយពីនេះ​ — មិនថា​ជាការធានារ៉ាប់រង​ឯកជន ឬ​សាធារណៈនោះទេ​ — លើកលែងតែ​ក្នុងករណីដែល​អ្នក​ចាំបាច់ត្រូវ​បង់​ប្រាក់ធានារ៉ាប់រង​បង់មុន ឬ​សហបង់​ប្រាក់​ ដូច្នេះ​មណ្ឌលសិក្សាធិការ​អាចនឹង​ប្រើប្រាស់​ថវិកា​របស់​ខ្លួន​​ដើម្បី​ទូទាត់ប្រាក់​ធានារ៉ាប់រងត្រូវ​​បង់មុន ឬ​សហបង់​ប្រាក់​​បាន​។

ច្បាប់​សហព័ន្ធ និងច្បាប់រដ្ឋ​ ពិតជាអនុញ្ញាត​ឲ្យមណ្ឌលសិក្សា​ធិការ​​ប្រើប្រាស់​ការធានារ៉ាប់រង​សាធារណៈ ឬ​ឯកជន​ដើម្បី​ជួយ​​ទូទាត់​ថ្លៃ​ចំណាយលើការអប់រំពិសេស​ ឬ​សេវាកម្ម​ពាក់​ព័ន្ធ​ នៅក្នុងស្ថានភាព​ជាក់លាក់​ណាមួយ​។ 1

កុមារដែលមានសិទ្ធិទទួលបាន​ការធានារ៉ាប់រង​សាធារណៈ ដូចជា​ Medi-Cal ជាដើម​ មិនអាច​តម្រូវឲ្យ​ចុះ​ឈ្មោះ​នៅ​ក្នុង​ផែនការ​ធានា​រ៉ាប់រង​​នេះ ​ដោយគ្រាន់តែដើម្បី​ឲ្យមណ្ឌ​លសិក្សា​ធិការអាចប្រើប្រាស់​ Medi-Cal​ ដើម្បី​ទូទាត់សេវាកម្មនោះទេ​។ អ្នកដែលបានចុះ​ឈ្មោះរួចហើយ​នៅក្នុង​ Medi-Cal មិនអាច​រ៉ាប់រង​​លើការចំណាយ​ប្រាក់ហោប៉ៅផ្ទាល់ខ្លួន ដូចជា​ការ​ទូទាត់​​​ប្រាក់​ធានា​រ៉ាប់រង​​​ត្រូវបង់​មុន ឬ​សហបង់ប្រាក់​ជាដើម សម្រាប់​សេវាកម្ម​ដែល​ជា​ផ្នែក​មួយនៃ​ការអប់រំ​សមស្រប​របស់សិស្ស​នោះទេ។ ប៉ុន្តែ​សាលារៀន​អាចនឹង​​បង់ថ្លៃកាត់កង ឬ​សហទូទាត់​​ទាំងនោះ​ និង​ចៀស​​វាងបញ្ហាទាំងអស់នេះ​បាន​។ ការធានារ៉ាប់សាធារណៈ មិនអាចប្រើប្រាស់​បានទេ ប្រសិនបើ​ការ​ធានារ៉ាប់រងនេះ​៖

  1. កាត់បន្ថយ​​ការរ៉ាប់រង​ពេញមួយជីវិតដែលមាន​ផ្តល់ជូន ឬ​អត្ថប្រយោជន៍​​​​ធា​នា​រ៉ាប់រង​ផ្សេងទៀត​ណាមួយ​
  2. នាំ​ឲ្យ​គ្រួសារបង់ថ្លៃ​សេវាកម្ម​ដែលអាច​រ៉ាប់រង​ដោយ​កម្មវិធី​ Medi-Cal ផ្សេ​ង​ទៀត និងដែល​តម្រូវចាំបាច់​សម្រាប់​កុមារ​​​នៅក្រៅ​សាលារៀន​
  3. បង្កើន​បុព្វលាភរ៉ាប់រងគ្រួសារ​ ឬ​នាំ​ទៅរក​ការបញ្ចប់ការរ៉ាប់រងនានា​ ឬ​
  4. ប្រឈមនឹង​ការបាត់បង់​សិទ្ធិ​ទទួលបានសម្រាប់​កម្មវិធីលះបង់​សេវាកម្ម​តាម​ផ្ទះ​ និង​សហគមន៍​​ ផ្អែកលើ​ការ​ចំណាយ​​ពាក់ព័ន្ធនឹងសុខភាពសរុប​។​ 2
  1. 34 C.F.R. Secs. 300.154(d)-(f); Cal. Ed. Code Sec. 56363.5.[]
  2. 34 C.F.R. Sec. 300.154(d)(2)(i) -(iii).[]