Menu Close

(4.60) ប្រសិនបើ​ខ្ញុំមិនចុះហត្ថលេខា​លើកម្មវិធី​ IEP ថ្មីនៅក្នុងកិច្ច​ប្រ​ជុំ​កម្ម​វិធី​​ IEP ប្រចាំឆ្នាំ​ទេ តើ​មណ្ឌលសិក្សាធិការ​​អាច​ដក​ហូត​​​សិទ្ធិ​ទទួល​បាន​ ឬ​សេវា​​​កម្មវិធី​ IEP ដែលមានស្រាប់​ពីកូន​ខ្ញុំបានដែរឬទេ​?

ទេ។ កម្មវិធី​ IEP មិនមានផុតកាលកំណត់នោះទេ​។ កម្មវិធី​ IEP ថ្មី​មួយ​ត្រូវតែ​សរសេរជាលាយលក្ខណ៍​អក្សរ​ប្រចាំ​ឆ្នាំ​ ឬ​ញឺ​ក​ញា​ប់ជាងនេះ​ ប្រសិនបើ​ចាំបាច់ ឬ​តាមសំណើសុំ​របស់មាតា​បិតា/​អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬ​គ្រូ​បង្រៀន​ស្នើសុំ​ជំនួស​កម្មវិធី​ IEP បច្ចុប្បន្ន​។ 1 ប្រសិនបើអ្នក​​ និង​មណ្ឌលសិក្សាធិការ​មិនឯកភាព​លើ​ការ​ដាក់​បញ្ចូល​ក្នុង​​ការសិក្សា ឬ​សេវាកម្ម​នោះទេ នោះកម្មវិធី​ IEP ដែលបាន​ព្រម​ព្រៀង​ និង​បានអនុវត្ត​ចុងក្រោយ​ ត្រូវ​បន្ត​មានសុពលភាព​អនុវត្ត​។ ភាព​មិនឯកភាព​គ្នា​នេះ​ អាច​ក្លាយជា​ភាព​លម្អៀង​សម្រាប់នីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​។

កាលណាអ្នក​ដាក់ពាក្យបណ្ដឹងសុំនីតិវិធី​ត្រឹមត្រូវ​​តាមផ្លូវ​ច្បាប់​ កូន​របស់​អ្ន​ក​ត្រូ​វ​បន្តស្ថិត​ក្នុងកន្លែងរៀនបច្ចុប្បន្ន​​​របស់គាត់ រហូត​ដល់​ភាព​​មិន​ឯក​ភាព​គ្នា​ត្រូវបានដោះស្រាយ​។ 2 សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​​​/នីតិវិធីនៃអនុលោមភាព

  1. 34 C.F.R. Sec. 300.324(b); 34 C.F.R. Sec. 56343.[]
  2. 34 C.F.R. Sec.  300.518; Cal. Ed. Code Sec. 56505(d).[]