Menu Close

(4.62) តើសិទ្ធិ​ជាឪពុកម្តាយ​អ្វីខ្លះ​ដែល​ឪពុកម្តាយ​ជំនួសទទួលបាន​​នៅ​ក្នុង​កិច្ច​​ប្រជុំកម្មវិធី IEP?

(4.62) តើសិទ្ធិ​ជាឪពុកម្តាយ​អ្វីខ្លះ​ដែល​ឪពុកម្តាយ​ជំនួសទទួលបាន​​នៅ​ក្នុង​កិច្ច​​ប្រជុំកម្មវិធី IEP?

កាលណាឪពុកម្តាយ​ជំនួស​ម្នាក់​ត្រូវបានជ្រើសរើស​ដោយ​មណ្ឌល​សិក្សា​ធិ​កា​រ​​​​​មកដើរតួនាទីជំនួសមុខ​ឲ្យ​​កុមារ​ដែល​មាន​​ពិការភាព​នៅ​ក្នុង​​​​ដំ​ណើរ​ការ​អប់រំពិសេស​ នោះពួកគេដើរតួជា​ឪពុក​ម្តាយ​​របស់​កុមារនោះ និង​មា​ន​​សិទ្ធិ​​គ្រប់​យ៉ាង​ដែលអាច​មាន​ផ្តល់​ជូន​ដល់​​ឪពុកម្តាយ​។ ឪពុកម្តាយ​ជំនួស អាច​ធ្វើជាតំណាង​របស់កុមា​រ​នៅក្នុង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការកំណត់អត្តសញ្ញាណ​ ការវាយតម្លៃ ការ​ធ្វើ​ផែនការ​បង្រៀន​ និង​ការអភិវឌ្ឍ ការ​ដាក់បញ្ចូល​ក្នុង​ការ​សិក្សា ការត្រួតពិនិត្យ និង​ការកែសម្រួលឡើង​វិញ​នូវកម្មវិធី​ IEP និង​នៅគ្រប់​បញ្ហាផ្សេង​ទៀត​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​​ការ​ផ្តល់ការអប់រំ​​ FAPE។​ ឪពុកម្តាយ​ជំនួស​ អាច​ផ្តល់ការយល់ព្រម​ជាលាយលក្ខណ៍​អក្សរ​​ដល់​កម្មវិធី​ IEP រួមទាំង​សេវាវេជ្ជសាស្ត្រ​មិនសង្គ្រោះ​បន្ទាន់ សេវាព្យាបាល​សុខភាព​ផ្លូវចិត្ត និង​សេវាកម្មព្យាបាលដោយការងារ និង​ព្យាបាល​ដោយចលនា​។ សរុបសេចក្តីមក ឪពុកម្តាយ​ជំនួស​​អាច​ផ្តល់ ឬ​ដកហូត​ការយល់ព្រម​​ណាមួយ​ដែល​ពាក់ព័ន្ធនឹង​កម្មវិធី​ IEP របស់​សិស្ស​។ 1

  1. 34 C.F.R. Secs. 300.30 & 300.519; Cal. Ed. Code Sec. 56050; Cal. Gov. Code Sec. 7579.5(d).[]