ការចូលរួមរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនៅក្នុងការអភិវឌ្ឍកម្មវិធី IEP គឺជាគោលការណ៍ដ៏សំខាន់បំផុតមួយនៃច្បាប់អប់រំពិសេស។ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធានាថាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចចូលរួមកិច្ចប្រជុំកម្មវិធី IEP បាន មណ្ឌលសិក្សាធិការអាចរៀបចំការប្រជុំតាមទូរសព្ទ ឬតាមរយៈប្រព័ន្ធហៅវីដេអូ ដរាបណាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតយល់ព្រម។ ថ្វីត្បិតតែមណ្ឌលសិក្សាធិការអាចស្នើសុំឲ្យមានការរៀបចំកិច្ចប្រជុំកម្មវិធី IEP ដោយប្រើមធ្យោបាយផ្សេងជំនួសក៏ពិតមែន ប៉ុន្តែនេះគួរតែធ្វើឡើងតែនៅពេលណាដែលការផ្លាស់ប្តូរនៅក្នុងកម្មវិធី IEP មានកម្រិតតិចតួចតែប៉ុណ្ណោះ។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនចាំបាច់យល់ព្រមក្នុងការប្រើប្រាស់វិធីសាស្ត្រជំនួសទាំងនេះទេ ហើយអាចកំណត់ពេលកិច្ចប្រជុំកម្មវិធី IEP ទៅតាមពេលវេលា និងទីកន្លែងដែលបានព្រមព្រៀងគ្នា។
មុនពេលមណ្ឌលសិក្សាធិការរៀបចំកិច្ចប្រជុំដោយគ្មានការចូលរួមរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មណ្ឌលសិក្សាធិការនោះត្រូវចងក្រងជាឯកសារនូវរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួននៅក្នុងការរៀបចំពេលវេលា និងទីកន្លែងដែលបានព្រមព្រៀងគ្នានៅក្នុងការជួបប្រជុំដោយមានរក្សាទុកនូវ៖
- កំណត់ត្រាលម្អិតនៃការហៅទូរសព្ទទាំងអស់ដែលបានធ្វើឡើងទៅកាន់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងលទ្ធផលនៃការហៅទូរសព្ទទាំងនោះ
- សេចក្ដីចម្លងនៃលិខិតឆ្លើយឆ្លងដែលបានផ្ញើទៅកាន់លំនៅឋាន និងការឆ្លើយតបណាមួយដែលទទួលបាន និង
- កំណត់ត្រាលម្អិតនៃការចុះពិនិត្យដល់ផ្ទះ ឬកន្លែងធ្វើការរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនិងលទ្ធផលនៃការចុះពិនិត្យទាំងនោះ។ 1
- 34 C.F.R. Secs. 300.322 and 300.328; Cal. Ed. Code Sec. 56341.5.[↩]
