បាទ/ចាស។ ប៉ុន្តែ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការអាចយល់ព្រមមិនរៀបចំធ្វើកិច្ចប្រជុំកម្មវិធី IEP ណាមួយដើម្បីធ្វើការផ្លាស់ប្តូរកម្មវិធី IEP ហើយអាចជំនួសមកវិញនូវការបង្កើតសំណុំឯកសារជាលាយលក្ខណ៍អក្សរដើម្បីកែសម្រួល ឬកែតម្រូវកម្មវិធី IEP របស់សិស្សណាម្នាក់។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការ ភាគីទាំងពីរត្រូវតែយល់ព្រមធ្វើការផ្លាស់ប្តូរនៅក្នុងកម្មវិធី IEP តាមបែបនេះ។ ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនយល់ព្រមទេ មណ្ឌលសិក្សាធិការត្រូវតែរៀបចំធ្វើកិច្ចប្រជុំមួយឡើងដើម្បីធ្វើការផ្លាស់ប្តូរកម្មវិធី IEP។ ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងតាមរយៈឯកសារជាលាយលក្ខណ៍អក្សរ នោះមណ្ឌលសិក្សាធិការត្រូវតែធានាថាក្រុមការងារកម្មវិធី IEP ទទួលបានដំណឹងអំពីការផ្លាស់ប្តូរចំពោះកម្មវិធី IEP នេះ ហើយត្រូវតែផ្តល់សេចក្តីចម្លងមួយច្បាប់នៃកម្មវិធី IEP ដែលបានកែប្រែនេះជូនដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ទៅតាមការស្នើសុំ។ 1
- 34 C.F.R. Secs. 300.324(a)(4) and (6); Cal. Ed. Code Sec. 56380.1.[↩]
