បាទ/ចាស។ ទោះយ៉ាងណាក៏ដោយ ច្បាប់សហព័ន្ធនិងរដ្ឋអនុញ្ញាតឲ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការយល់ព្រមជាលាយលក្ខណ៍អក្សរថាសមាជិកក្រុមការងារកម្មវិធី IEP មិនចំាបាច់ចូលរួមទេ ប្រសិនបើផ្នែកនៃកម្មវិធីសិក្សា ឬសេវាកម្មពាក់ព័ន្ធរបស់សមាជិកនោះ មិនត្រូវបានការកែប្រែ ឬយកមកពិភាក្សានៅក្នងកិច្ចប្រជុំ។ លើសពីនេះទៀត ប្រសិនបើផ្នែកនៃកម្មវិធីសិក្សា ឬសេវាកម្មពាក់ព័ន្ធរបស់សមាជិកនោះមានការកែប្រែ ឬយកមកពិភាក្សាក្នុងកិច្ចប្រជុំ នោះមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការអាចនឹងបន្តយល់ព្រមជាលាយលក្ខណ៍អក្សរ ក្រោយពេលមានការពិភាក្សាជាមួយសមាជិកនោះ ថាសមាជិកនោះមិនចាំបាច់ចូលរួមនោះទេ។ ក្នុងករណីនេះ សមាជិកនោះត្រូវផ្តល់ការចូលរួមមតិជាលាយលក្ខណ៍អក្សរចំពោះការអភិវឌ្ឍកម្មវិធី IEP ទៅដល់ក្រុមការងារកម្មវិធី IEP នៅមុនពេលកិច្ចប្រជុំ។ ច្បាប់មិនមានបញ្ជាក់នោះទេថាតើមានរយៈពេលប៉ុន្មាននៅមុនកិច្ចប្រជុំដែលការចូលរួមមតិនោះប្រគល់ជូន។ ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬមណ្ឌលសិក្សាធិការមិនយល់ស្របថាឲ្យសមាជិកក្រុមការងារណាម្នាក់អាចអវត្តមានពីការចូលរួមក្នុងកិច្ចប្រជុំនោះទេ សមាជិកក្រុមការងារកម្មវិធី IEP ម្នាក់នោះ ត្រូវតែមានវត្តមាននៅក្នុងកិច្ចប្រជុំកម្មវិធី IEP។ 1
- 34 C.F.R. Secs. 300.321(e)(1) and (2); Cal. Ed. Code Secs. 56341(f) & (g).[↩]
