Menu Close

(4.12) ​ប្រសិនបើសមាជិក​ក្រុមការងារកម្មវិធី​ ​​​IEP ដែលតម្រូវឲ្យមាន​វត្ត​មាន​​​​ម្នាក់​នោះ​​មិនចូលរួមក្នុងកិច្ច​ប្រជុំកម្មវិធី​​ IEP របស់​កូន​ខ្ញុំបាន​ តើ​ខ្ញុំអាច​ធ្វើអ្វី​បានខ្លះ​?​

(4.12) ​ប្រសិនបើសមាជិក​ក្រុមការងារកម្មវិធី​ ​​​IEP ដែលតម្រូវឲ្យមាន​វត្ត​មាន​​​​ម្នាក់​នោះ​​មិនចូលរួមក្នុងកិច្ច​ប្រជុំកម្មវិធី​​ IEP របស់​កូន​ខ្ញុំបាន​ តើ​ខ្ញុំអាច​ធ្វើអ្វី​បានខ្លះ​?​

ការសម្របសម្រួល​កិច្ចប្រជុំកម្មវិធី​ IEP ពេលខ្លះ​ មិនមែន​ជាកិច្ចការ​ងាយស្រួល​នោះ​ទេ​សម្រាប់បុគ្គលិក​​សាលា​រៀន​។ ប៉ុន្តែ នោះមិន​ជះឥទ្ធិពល​ទៅលើការទទួលខុសត្រូវ​របស់​មណ្ឌល​សិក្សា​ធិការ​​ក្នុងការរៀបចំកិច្ច​ប្រជុំក្រុមការងារ​ IEP ជាមួយ​សមាជិក​ចាំបាច់​​​ដែលមានវត្តមាននោះទេ​​។​​ ជាការ​គួរឲ្យសោកស្តាយ​ មាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិ​អប់រំ​ផ្សេងទៀត​ភាគច្រើន​​បានជួបប្រទះ​​កិច្ច​ប្រជុំ​កម្មវិធី​ IEP ដែល​ក្រុម​ការ​ងារ​កម្មវិធី​ IEP មិនអាចចូលរួមបាន ឬ​មិន​អាច​​បន្តស្ថិត​នៅ​ក្នុ​ង​កិច្ច​ប្រជុំកម្មវិធី​ IEP ពេលលេញ​នោះទេ​។ សមត្ថភាពរបស់ក្រុម​ការងារកម្មវិធី​ IEP ក្នុងការ​បង្កើត​កម្មវិធី​ IEP មួយ​​​សមស្រប​ អាច​នឹង​មាន​កម្រិតស្តង់ដាទាបខ្លាំង​​​ ប្រសិនបើ​សមាជិក​​​ក្រុមការងារកម្មវិធី​​ IEP សំខាន់ៗនៅក្នុងការបង្កើត​កម្មវិធី​ IEP អវត្តមាន​។ លើសពីនេះ​ទៀត ការបន្តកិច្ច​​កិច្ច​ប្រជុំ​របស់អ្នក ដោយគ្មាន​ក្រុមការងារ​កម្ម​វិធី​ IEP ដែលចាំបាច់ អាច​ប៉ះពាល់​ដល់​សុពលភាព​នៃកម្មវិធី​ IEP រប​ស់​កូនអ្នក ជាពិសេស​ប្រសិនបើ​អ្នក​ និង​មណ្ឌល​សិក្សា​ធិការ​មិន​យល់ស្រប​គ្នា​​នៅក្នុងកិច្ច​ប្រជុំ IEP​ ហើយសវនាការតាមនីតិវិធី​ត្រឹមត្រូវ​តាមផ្លូវ​ច្បា​ប់​​ត្រូវបាន​ស្នើ​ឡើង​។​​

ការសម្រេចចិត្តរបស់អ្នក​ទៅលើ​របៀប​នៃ​ការគ្រប់គ្រង​ស្ថានភាព​​នេះ​ ត្រូវតែ​ធ្វើឡើង​ផ្អែកលើ​មូលដ្ឋាន​នៃ​កិច្ច​ប្រជុំនីមួយៗ​​​។​ នេះ​គឺជាជម្រើស​មួយចំនួន​ដែល​អ្នក​គួរ​តែ​ពិចារណា​៖

  1. សូមទាក់ទងទៅកាន់​រដ្ឋបាលផ្នែកអប់រំពិសេស​របស់​មណ្ឌ​លសិក្សាធិការ​រប​ស់​អ្ន​ក​​ជាលាយលក្ខណ៍អក្សរ​ (ដោយមានការ​ហៅទូរសព្ទ​បញ្ជាក់​​បន្ថែ​ម​ផង​ដែរ​)​ យ៉ាង​ហោចណាស់ក្នុងរយៈពេល​មួយសប្តាហ៍​នៅ​មុនពេលកិច្ច​ប្រជុំ​នោះ ដើម្បីឲ្យគាត់​ដឹង​ថា​អ្នក​មានក្តីកង្វល់។​ គូស​បញ្ជាក់នៅក្នុង​ទំទាក់ទំនង​របស់អ្នក​ជាមួយមណ្ឌលសិក្សាធិការ​នោះ​​​​ថា​អ្នកចង់​ឲ្យប្រាកដថា​ការសម្រេចចិត្ត​សមស្រប អាច​ត្រូវបាន​ធ្វើឡើង​នៅក្នុងកិច្ច​ប្រជុំ​ ហើយពេលវេលា​នឹង​មិនចំណាយចោល​ឥត​ប្រយោជន៍​​សម្រាប់​អ្នក ឬ​បុគ្គលិក​សាលា​ឡើយ​។​
  2. ចូលរួម និង​បន្តស្ថិតនៅក្នុងកិច្ចប្រជុំ​ IEP នេះ។ មិនយល់ព្រម​ចំពោះ​ផ្នែក​ទាំងឡាយ​នៃ​កម្មវិធី​ IEP ដែលត្រូវការ​ការ​ចូល​​រួមមតិ​យោបល់​​របស់សមាជិក​ក្រុមការងារ​កម្មវិធី​ IEP ដែលបាន​អវត្ត​មាន​​។ បន្ទាប់មក រៀបចំ​កិច្ចប្រជុំ​សាឡើង​វិញទៅតាមពេលវេលា​ និង​ទី​កន្លែង​​ដែលបាន​ព្រមព្រៀងគ្នា​​​ជាមួយនឹង​សមាជិក​ក្រុមការងារ​កម្មវិធី​ IEP សំខាន់ៗ​នៅក្នុង​ការចូលរួម​ដើម្បី​បញ្ចប់​ការអភិវឌ្ឍ​ កម្មវិធី​​ IEP ជាស្ថាពរ​ ឬ​
  3. បដិសេធ​ការចូលរួម​នៅក្នុងកិច្ច​ប្រជុំកម្មវិធី​ ​IEP ប្រសិនបើ​សមាជិក​នៃ​ក្រុមការងារ​កម្មវិធី IEP ដែលមានមាន​វត្តមាន​ គឺមានភាព​ចាំបាច់​​សម្រាប់​ការធ្វើសេចក្តីសម្រេចចិត្ត​យ៉ាង​សមស្រប​។ បន្ទាប់មក រៀបចំកាលវិភាគ​កិច្ចប្រជុំ​កម្មវិធី​ IEP សាជាថ្មី ​សម្រាប់​ពេល​​វេលា​​​ណាមួយដែលគ្រប់សមា​ជិក​ក្រុមការងារ​សំខាន់ៗ​ទាំងអស់​ អាច​ចូល​រួមបាន​។ 1
  1. 34 C.F.R. Sec. 300.322; Cal. Ed. Code Sec. 56341.5.[]