បាទ/ចាស។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសាណាមួយ ឬភាសា ASL (ភាសាសញ្ញា) ដើម្បីចូលរួមនៅកិច្ចប្រជុំកម្មវិធី IEP អ្នកបកប្រែម្នាក់នោះត្រូវតែមានផ្តល់ជូន ដោយអ្នកមិនចំណាយប្រាក់ឡើយ ក្នុងនាមជាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។ 1 ទោះបីជាច្បាប់នេះមិនតម្រូវយ៉ាងជាក់លាក់ថាឲ្យមណ្ឌលសិក្សាធិការជួលអ្នកបកប្រែដែលមានការទទួលស្គាល់ណាម្នាក់ក៏ដោយ ប៉ុន្តែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមានសិទ្ធិក្នុងការចូលរួមដ៏មានន័យនៅក្នុងកិច្ចប្រជុំកម្មវិធី IEP។ ហេតុដូច្នេះ ប្រសិនបើអ្នកបកប្រែនោះមិនមានជំនាញ ហើយប្រសិនបើអ្នកមិនអាចយល់ច្បាស់ថានឹងមានអ្វីកើតឡើងនៅក្នុងកិច្ចប្រជុំនោះទេ សូមកំណត់កាលវិភាគកិច្ចប្រជុំកម្មវិធី IEP សាជាថ្មីជាមួយអ្នកបកប្រែមានមានការទទួលស្គាល់ណាម្នាក់។ អ្នកក៏មានសិទ្ធិទទួលបានសេចក្តីចម្លងមួយច្បាប់របស់កម្មវិធី IEP ដោយឥតគិតថ្លៃជាភាសាទីមួយរបស់អ្នកផងដែរ។ 2
