Menu Close

(6.2) តើ​ពាក្យបណ្ដឹងពីបទអនុលោមភាព​ជាអ្វី? 

(6.2) តើ​ពាក្យបណ្ដឹងពីបទអនុលោមភាព​ជាអ្វី? 

នៅពេលដែលមណ្ឌលសិក្សាធិការហាក់ដូចជាបានរំលោភលើផ្នែកមួយនៃច្បាប់ ឬនីតិវិធីអប់រំពិសេស មាតាបិតា/អាណាព្យាបាល/អ្នក​មា​ន​​សិ​ទ្ធិអប់រំផ្សេងទៀត បុគ្គល ឬអង្គការអាច​ដាក់ពាក្យ​ប​ណ្តឹងទៅ​ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បាន។ ឧទាហរណ៍​នៃ​ការរំលោភបំពាន​រួមមាន​៖​ 

  1. ការមិន​បាន​អនុវត្ត​កម្មវិធី​អប់រំ​សម្រាប់​បុគ្គល​ (IEP) 
  2. ​ការ​មិនបានវាយតម្លៃ​ ឬ​បញ្ជូន​សិស្ស​ដើម្បី​ទទួល​បាន​ការ​អប់រំ​ពិសេស។ 
  3. ការមិន​បាន​អនុវត្ត​តាម​ពេលវេលា​សម្រាប់ការវាយតម្លៃនិង​ការបញ្ជូន​បន្ត​។ 
  4. ការខកខានក្នុងការជូនដំណឹងដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអំពីកិច្ចប្រជុំកម្មវិធី IEP ឬ 
  5. ការមិន​បាន​អនុវត្ត​សេចក្តីសម្រេចចិត្តរបស់​សវនាការតាមនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​ ​ឬ​​​​កិច្ចព្រមព្រៀង​សម្រុះ​សម្រួល​។ 

អ្នក​ស៊ើប​អង្កេតរបស់ក្រសួងអប់រំ​ CDE ​ធ្វើការស៊ើប​អង្កេតអំពីបទ​​ចោ​ទ​​ប្រកាន់​នេះ និង​ធ្វើការ​កំណត់​ជា​លាយ​លក្ខណ៍​​អក្សរថា​តើមណ្ឌល​សិក្សា​ធិការ​ “មិនអនុវត្ត​​តាម” ​ច្បាប់ ឬ​​​កម្មវិធី​ IEP របស់កុមារ​ដែរឬទេ​។ បើ​មណ្ឌលសិក្សា​ធិការ​ណាមួយត្រូវបានរកឃើញថា “មិនគោរពច្បាប់” មណ្ឌ​លសិក្សាធិការ​នោះគប្បី​​​​​​​​វិល​​មក​​អនុវត្ត​​តាម​ច្បាប់​វិញ។ ​ម្យ៉ាង​ទៀត​ CDE អាចបញ្ជាឲ្យមណ្ឌល​សិក្សា​ធិការនោះដាក់ “ផែនការ​សក​ម្ម​ភាព​កែតម្រូវ” — ដែល​ជា​​ឯកសារ​​ពណ៌នា​​អំពី​ជំហាន​ដែល​មណ្ឌលសិក្សា​ធិការបានអនុវត្ត ឬនឹងអនុវត្ត​ដើម្បី​ធា​នា​ថា បញ្ហា​នោះ​មិន​កើត​ឡើង​ម្តង​ទៀត​ ព្រម​ទាំងការកំណត់​​ពេលវេលា​សម្រា​ប់​​អនុវត្ត​​ជំហាន​ទាំង​នោះ​ផងដែរ។​ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ​ត្រូវ​អនុម័ត ឬកែប្រែផែនការ។