Menu Close

(6.14) តើមណ្ឌលសិក្សាធិការ​ ធ្វើការស៊ើបអង្កេត​​យ៉ាង​​ដូចម្តេច? 

(6.14) តើមណ្ឌលសិក្សាធិការ​ ធ្វើការស៊ើបអង្កេត​​យ៉ាង​​ដូចម្តេច? 

បន្ទាប់ពីទទួល​បណ្តឹង​របស់​​អ្នក​ មណ្ឌលសិក្សាធិការ​មានពេល​ 60ថ្ងៃប្រតិទិន​ ដើម្បី​បញ្ចប់​ការស៊ើប​អង្កេត​របស់​ខ្លួន​។ រយៈពេលនេះអាចត្រូវបានពន្យារ​ដោយ​​មានការយល់ព្រមជាលាយលក្ខណ៍អក្សរពី​អ្នក​។1

​អ្នក​ ឬ​​​អ្នក​តំណាងរបស់​អ្នក​ ឬ​ក៏​ទាំងពីរ និងមណ្ឌលសិក្សាធិការ​ត្រូវ​មាន​ឱកាស​បង្ហាញ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹងនោះ។ ផ្អែក​លើ​គោលនយោបាយ និងនីតិវិធីរបស់មណ្ឌលសិក្សាធិការរបស់អ្នក ការ​ស៊ើប​អ​ង្កេតអាចរួមបញ្ចូល​​វិធី​សម្រាប់​​អ្នក​ ហើយ​បុគ្គលិក​មណ្ឌល​សិក្សា​ធិការនឹងជួប​ពិភាក្សា​អំពី​បណ្តឹង ឬ​ក៏​​ចោទសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ ឬ​ចោទ​សួរ​ក៏​​​សាក្សី​គ្នាទៅវិញទៅមក។2

បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតហើយ សេចក្តីសម្រេច​របស់​មណ្ឌល​សិក្សា​ធិការ​ត្រូវ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ។ ​មណ្ឌលសិក្សាធិការ​មានរបកគំហើញនៃអង្គហេតុ ការកំណត់ថាតើមណ្ឌលសិក្សាធិការ​មាន ឬ​គ្មាន​អនុលោមភាព សកម្មភាពកែតម្រូវដែលតម្រូវ​ដោយ​មណ្ឌលសិក្សាធិការ​ (បើមាន) និង​ហេតុផលនៃ​ការ​ធ្វើ​សេចក្តី​សម្រេចនោះ។ សេចក្តីសម្រេចនោះ​ក៏​គួររាប់បញ្ចូលការជូនដំណឹងអំពីសិទ្ធិប្តឹងឧទ្ធរណ៍របស់​អ្នក​ទៅក្រសួង​អប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) និងនីតិវិធីនៃបណ្តឹងឧទ្ធរណ៍ដែល​អ្នក​ត្រូវអនុវត្តតាម។3

  1. 5 C.C.R. Sec. 4631(a).[↩]
  2. 5 C.C.R. Sec. 4631(b).[↩]
  3. 5 C.C.R. Sec. 4631(e).[↩]