ជាទូទៅ ALJ ដែលត្រូវបានចាត់តាំងដោះស្រាយសំណុំរឿងនេះនឹងធ្វើការប្រជុំតាមទូរសព្ទ/ប្រព័ន្ធវីដេអូជាមួយអ្នក មណ្ឌលសិក្សាធិការ និងមេធាវី បើមាន មុនពេលសវនាការដើម្បីពិភាក្សាអំពីកាលបរិច្ឆេទ និងទីតាំង រយៈពេលនៃសវនាការ បញ្ហាវិវាទ ការផ្លាស់ប្តូរ និងការសម្គាល់នៃវត្ថុតាង និងបញ្ជីសាក្សី សក្ខីកម្មរបស់សាក្សី និងការកំណត់កាលវិភាគ និងបញ្ហាផ្សេងៗទៀត។ បន្ទាប់ពីកិច្ចប្រជុំហើយ ALJ នឹងផ្ញើជូនអ្នកនូវដីកាបង្គាប់មុនសវនាការដែលសង្ខេបអំពីកិច្ចប្រជុំ។
