Menu Close

(6.44) បើខ្ញុំដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​​​ និង​ឆ្លងកាត់​ការ​សម្រុះ​សម្រួល​របស់​ការិយាល័យ​​​សវនាការ​​រដ្ឋបាល (OAH) ប៉ុន្តែ​​មិនអាច​ដោះស្រាយរឿងក្តីរបស់ខ្ញុំបាន ហើយ​មណ្ឌល​សិក្សា​​ធិការ​មកជួបខ្ញុំ​ដើម្បី​ដោះ​ស្រាយ​មុនពេលសវនាការ (ប៉ុន្តែក្រៅពីការសម្រុះសម្រួល OAH) តើ​ខ្ញុំ​គួរធ្វើអ្វីខ្លះ? 

ជាទូទៅ កិច្ចព្រមព្រៀងនានាដែលធ្វើឡើងនៅក្រៅសវនាការ​កិច្ចតាមនី​តិវិធី​ត្រឹមត្រូវតាមផ្លូវច្បាប់​រួមទាំង​ការ​សម្រុះ​សម្រួលរបស់ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) គឺជាជម្រើសមិនល្អឡើយ។ ការិយាល័យសវនាការមិនអនុវត្តកិច្ចព្រមព្រៀងទាំងនេះទេ។ CDE ត្រូវជំរុញការអនុវត្ត​កម្មវិធី​ IEP កិច្ចព្រមព្រៀងស្តី​ពីការសម្រុះ​ស​ម្រួ​ល និង​សេចក្តីសម្រេចលើ​សវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ ក្រសួងបង្ហាញ​ឆន្ទៈ​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀងសម្រុះស​ម្រួល​ផ្សេងទៀត​ ប៉ុន្តែ​មិន​បាន​ផ្សព្វផ្សាយ​ជាផ្លូវការ​អំពី​ឆន្ទៈ​របស់ខ្លួន​នៅ​ក្នុង​បទបញ្ជា យោបល់ ឬ​ក៏​​សេចក្ដីជូនដំណឹង​ណា​មួយ​ឡើយ។ បើមណ្ឌលសិក្សាធិការចង់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង មណ្ឌលសិក្សាធិការ​​គប្បី​​ដាក់​លក្ខខណ្ឌទាំងនេះនៅក្នុងកិច្ចព្រមព្រៀងសម្រុះសម្រួលរបស់​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) ឬនៅក្នុង​កម្មវិធី​អប់រំ​សម្រាប់​សិស្ស​ម្នាក់ៗ (IEP)។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ បើមណ្ឌលសិក្សាធិការផ្តល់ជូន​ដំណោះស្រាយ​បន្ទាប់​ពី​កិច្ចប្រជុំ​សម្រុះ​សម្រួល​​ហើយ​​អ្នក​ឯកភាពជាមួយនឹង​លក្ខខណ្ឌរបស់ង្កាត់​ ​អ្នក​​អាច​ពិចារណា​ចុះ​ហត្ថលេខា​​បន្ទាប់ពី​​អ្នក​តស៊ូមតិ ឬមេធាវីបានពិនិត្យវាឡើងវិញ។ ខណៈពេលដែលកិច្ចព្រមព្រៀងប្រភេទនេះអាចអនុវត្តបាន ​អ្នក​អាចទៅតុលាការ​ដើម្បី​ជំរុញ​ការ​អនុវត្ត។