Menu Close

(6.47) តើខ្ញុំត្រូវស្នើសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងស្នើសុំ “ការរក្សា​ស្ថានភាព​ដដែល” ​បើ​មណ្ឌល​​សិក្សាធិការ​មិនអនុវត្ត​កម្មវិធី​ IEP របស់ខ្ញុំ​ឬទេ? 

(6.47) តើខ្ញុំត្រូវស្នើសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងស្នើសុំ “ការរក្សា​ស្ថានភាព​ដដែល” ​បើ​មណ្ឌល​​សិក្សាធិការ​មិនអនុវត្ត​កម្មវិធី​ IEP របស់ខ្ញុំ​ឬទេ? 

ទេ! មណ្ឌលសិក្សាធិការមិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្លាស់ប្តូរកន្លែងរៀន ឬ​ក៏​​សេវាកម្ម​របស់​សិស្សដែល​ទទួលបានការអប់រំពិសេស ​​ដោយ​​​ឯកតោភាគី ​ដោយ​​មិនចាំបាច់ឆ្លងកាត់​នីតិវិធី​​កម្មវិធី​អប់រំ​សម្រាប់​សិស្ស​ម្នាក់ៗ (IEP) និងទទួលបានការយល់ព្រមពី​អ្នក​។ ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ កាល​ណា​វិវាទកើតឡើងរវាងមាតា​បិតា/​អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនិងមណ្ឌល​សិក្សាធិការ ពេលខ្លះមណ្ឌលសិក្សាធិការមិនអើពើនឹង​កាតព្វ​កិច្ច​រប​ស់​ខ្លួនក្នុងការអ​នុវត្ត​កម្មវិធី IEP បច្ចុប្បន្ននោះទេ និងចង់​បន្តទៅមុខ​ទៀតជាមួយនឹង​ការផ្លាស់​ប្តូរអ្វីដែលពួកគេចង់បាន។ ក្នុងស្ថានភាពនេះ បើ​អ្នក​មានបំណងដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់លើបញ្ហាផ្សេងទៀត ​អ្នក​អាចធ្វើ​ដូច្នោះបាន និងអាច​ស្នើ​សុំ​កា​រិ​យាល័​យសវនាការបញ្ជាឲ្យមណ្ឌលសិក្សាធិការ​បន្តគោរពកម្មវិធី IEP ក្នុង​ពេល​ដំណើរការនេះ​។

​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ បើ​អ្នក​ពេញចិត្តនឹង​កម្មវិធី​អប់រំ​សម្រាប់​សិស្ស​ម្នាក់ៗ (IEP) និង​មិន​ចង់​ដាក់​ពាក្យសុំ​សវនាការទេ ​អ្នក​​​គប្បី​​ដាក់ពាក្យ​បណ្តឹងពីបទអនុលោមភាពទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អំពី​ការ​មិនបានអនុវត្តតាម​កម្មវិធី​អប់រំ​សម្រាប់​សិស្ស​ម្នាក់ៗ (IEP)។ ​អ្នក​​​គួរតែ​​ស្នើសុំ CDE បញ្ជាឲ្យមណ្ឌលសិក្សាធិការផ្តល់​សេវាកម្ម​សំណ​ង​​ដល់​សេ​វាកម្ម​ដែលបាត់បង់ ឬ​ក៏​បង់ថ្លៃដោយខ្លួនឯងផ្ទាល់នៅ​​​ក្នុងសេវា​កម្មថែ​ទាំឯ​កជន។1 ​អ្នក​​ក៏​​​គួរតែ​​ស្នើសុំ CDE នូវនីតិវិធី “តាមដានរហ័ស” លើបណ្ដឹង​ដើម្បី​កា​ត់​បន្ថយ​ការរំខាន​ដល់​កូន​​​អ្នក​ឲ្យនៅត្រឹមកម្រិតអប្បបរមា។ 

  1. 34 C.F.R. Sec. 300.151(b)(1).[↩]