Menu Close

(6.35) តើ​​​ “ប្រកាសអំពី​ភាព​មិន​គ្រប់​ជ្រុង​ជ្រោយ” គឺជាអ្វី?​ 

(6.35) តើ​​​ “ប្រកាសអំពី​ភាព​មិន​គ្រប់​ជ្រុង​ជ្រោយ” គឺជាអ្វី?​ 

មណ្ឌលសិក្សាធិការអាចដាក់សេចក្ដីជូនដំណឹងអំពី​ភាព​មិន​គ្រប់គ្រាន់ (NOI) ​ដើម្បីស្នើសុំ ALJ ឲ្យកំណត់ថា សំណើសុំ​សវនាតាមនីតិវិធីត្រឹមត្រូវ​តាមផ្លូវច្បាប់​​របស់​អ្នក​គឺមិន “គ្រប់គ្រាន់” ពីព្រោះ​វា​មិន​បានពណ៌នា​ឲ្យ​បានច្បាស់អំពី​បញ្ហា​ វិវាទ ឬការមិនឯកភាពគ្នា​​របស់​​អ្នក​ជាមួយ​នឹងមណ្ឌល​សិក្សាធិការ។ បើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) រកឃើញថា សំណើនោះមិនគ្រប់ជ្រុងជ្រោយ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អនុញ្ញាតឲ្យ​អ្នក​ដាក់​បណ្តឹង​​ដែល​បាន​ធ្វើ​កែតម្រូវហើយឡើងវិញបាន។1

មណ្ឌលសិក្សាធិការត្រូវដាក់សេចក្ដីជូនដំណឹង NOI ​ទៅ​ OAH ក្នុង​រយៈ​ពេ​ល 15 ថ្ងៃ​បន្ទាប់​ពី​ទទួល​បណ្តឹង​របស់​​អ្នក​​ និងត្រូវ​ផ្ញើច្បាប់ចម្លង​នៃ​សេច​ក្ដីជូនដំណឹងជូន​អ្នក​ផងដែរ។ ALJ ​ត្រូវ​ចេញ​សេចក្តីសម្រេចអំពី​ NOI​ ក្នុង​រយៈពេល​ប្រាំថ្ងៃ។2 មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​ ក៏មានសិទ្ធិដាក់ NOI ផងដែរ។ 

ប្រសិនបើអ្នកបានដាក់បណ្ដឹងដែលបានកែតម្រូវ  នោះ​ការ​កំណត់​ពេល​វេលា​រយៈពេល 45 ថ្ងៃក្នុង​​​​នីតិវិធី​សវនាការ (រាប់​ទាំងពេល​ដោះស្រាយ ឬ​ក៏​​ការសម្រុះសម្រួល និង​ការចេញ​សេចក្តី​សម្រេច) ត្រូវចាប់ផ្តើមជាថ្មី។3

  1. 20 U.S.C. Sec. 1415(c)(2); 34 C.F.R. Sec. 300.508(d); Cal. Ed. Code Sec. 56502 (e).[↩]
  2. 20 U.S.C. Secs. 1415(c)(2); 34 C.F.R. Sec. 300.508(d); Cal. Ed. Code Sec. 56502(d)(1).[↩]
  3. 20 U.S.C. Sec. 1415(2)(E); 34 C.F.R. Sec. 300.508(d)(4); Cal. Ed. Code Sec. 56502(e).[↩]