បាទ/ចាស។ រដ្ឋកាលីហ្វ័រញ៉ាបានបង្កើតច្បាប់លក្ខន្តិករយៈពេលពីរឆ្នាំទៅលើដែនកំណត់នៃការទាមទារក្នុងសំណុំរឿងអប់រំពិសេស។ ការទាមទារសំណងសម្រាប់សេវាកម្មអប់រំជាសំណង ឬការទូទាត់ត្រូវធ្វើឡើងក្នុងរយៈពេលពីរឆ្នាំចាប់ពីពេលដែលការរំលោភបំពានរបស់មណ្ឌលសិក្សាធិការបានកើតឡើង។1 ម្យ៉ាងវិញទៀត អ្នកមិនអាចបន្តនីតិវិធីដោយផ្ទាល់ទៅក្នុងតុលាការ ដើម្បីធ្វើការទាមទារការទូទាត់សំណង ឬសេវាកម្មអប់រំសងជំនួស ក្រោមច្បាប់ IDEA ឡើយ។ ក្នុងរឿងក្តីភាគច្រើន អ្នកត្រូវទាមទារសំណងទាំងនេះនៅពេលសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ផ្នែក រដ្ឋបាល។2 ក្នុងករណីខ្លះ វាគ្រប់គ្រាន់ហើយក្នុងការដាក់ពាក្យបណ្ដឹង និង “ប្រើអស់” នូវដំណោះស្រាយរដ្ឋបាលដែលអ្នកមាន ដោយដាក់ពាក្យបណ្តឹងពីបទអនុលោមភាពទៅ CDE ជាមុនសិន។3
