Menu Close

(6.28) តើខ្ញុំស្នើសុំ​សវនាតាមនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​បាន​នៅពេ​ល​ណា? 

(6.28) តើខ្ញុំស្នើសុំ​សវនាតាមនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​បាន​នៅពេ​ល​ណា? 

អ្នក​ស្នើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​បន្ទាប់​ពី​កិច្ចប្រ​ជុំ​ក​ម្មវិធី IEP៖ 

  • បើ​អ្នក​មិនយល់ស្របនឹង​ប្រភេទ​សិទ្ធិ​ទទួល​ការអប់រំ​ពិសេស​លទ្ធផលវាយតម្លៃ កន្លែងរៀន ឬ​សេវា​កម្ម​ដែលមណ្ឌលសិក្សាធិការ​បានស្នើឡើង ឬ 
  • កាលណាមណ្ឌលសិក្សាធិការ​​បដិសេធ​មិន​ផ្លាស់ប្តូរ​ប្រភេទ​សិទ្ធិទទួលបាន​ការវាយតម្លៃ​ កន្លែងរៀន ឬ​សេវាកម្មសម្រាប់កូន​អ្នក​ ដែល​អ្នក​ជឿថាចាំបាច់។ ឬ 
  • បើ​អ្នក​និងមណ្ឌលសិក្សាធិការ​ មិនយល់ស្របអំពីវត្តមាននៃ​កម្មវិធី​ដែល​សមស្រប​សម្រាប់​កូន​របស់​​អ្នក​។1

តាមច្បាប់រដ្ឋ សិស្សដែលជាអនីតិជនមិន​អាចផ្តួចផ្តើម​នីតិវិធីត្រឹម​ត្រូវ​​តាមផ្លូវច្បាប់បានទេ បើពួកគេមិនត្រូវបាន “ឲ្យ​រួចពីអាណាព្យាបាល” ឬ​ក៏​ជាបាលិត ឬ​អ្នក​នៅក្នុងបន្ទុករបស់តុលាការ (និង​ក្នុងករណី​ដែល​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនត្រូវ​បាន​កំណត់អត្តសញ្ញាណ ឬរកឃើញ និង​គ្មាន​ការ​តែងតាំងជា​ឪពុកម្ដាយ ​”ជំនួស​”)។2 

​អ្នក​​ត្រូវ​ដាក់​បណ្តឹង​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ទៅ​​ការិ​យា​ល័យ​​សវ​នាការ​​រដ្ឋបាល (OAH) ក្នុង​រយៈ​ពេល​ពីរឆ្នាំគិតចាប់ពីកាលបរិច្ឆេទ​ដែល​​អ្នក​បានដឹង (ឬមានហេតុផលត្រូវដឹង) អំពី​អង្គហេតុ​ដែល​ជា​មូល​ដ្ឋាន​​នៃ​បណ្តឹង​របស់​អ្នក​។ ថ្ងៃផុតកំណត់នេះមិនត្រូវបានអនុវត្តទេ បើ​អ្នក​ត្រូវបានរារាំងមិនឲ្យដាក់​បណ្តឹង​ពីព្រោះមណ្ឌលសិក្សាធិការ​៖ 

  1. បានបកស្រាយខុសជូន​អ្នក​ថា ខ្លួនបាន​ដោះស្រាយ​បញ្ហា​ដែល​​អ្នក​​កំពុង​តវ៉ា។ ឬ 
  2. ដកហូតព័ត៌មានពី​អ្នក​ថា ខ្លួនត្រូវច្បាប់តម្រូវឲ្យផ្តល់ព័ត៌មាន។3

អ្នកអាចស្វែងយល់ ពីរបៀបដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សររបស់​អ្នក​តាមអនឡាញនៅ៖https://www.dgs.ca.gov/OAH/Services/Page-Content/Office-of-Administrative-Hearings-Services-List-Folder/File-or-Upload-OAH-Case-Documents

ជាជម្រើស អ្នកអាចផ្ញើពាក្យបណ្តឹងជាលាយលក្ខណ៍អក្សររបស់អ្នក​ទៅ​កា​ន់​៖ 

ការិយាល័យសវនាការ​រដ្ឋបាល 
ផ្នែកអប់រំពិសេស 
2349 Gateway Oaks Drive 
Sacramento, CA 95833 
ទូរសារ៖ (916) 376-6319 
ទូរសព្ទ៖  (916) 263-0880 

  1. 34 C.F.R. Sec. 300.507(a); Cal. Ed. Code Sec. 56501(a).[↩]
  2. Cal. Ed. Code Sec. 56501(a).[↩]
  3. 20 U.S.C. Secs. 1415(b)(6)(B) & (f)(3)(D); 34 C.F.R Secs. 300.507(a)(2)(iii) & 300.511(b); Cal. Ed. Code Sec. 56505(l).[↩]