Menu Close

(6.13) តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីដាក់​ពាក្យបណ្តឹងពីបទអនុលោមភាព​ទៅ​មណ្ឌលសិក្សាធិការ​របស់​ខ្ញុំ​បាន​? 

(6.13) តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីដាក់​ពាក្យបណ្តឹងពីបទអនុលោមភាព​ទៅ​មណ្ឌលសិក្សាធិការ​របស់​ខ្ញុំ​បាន​? 

បើ​បណ្តឹង​របស់​​អ្នក​​មិន​​ឆ្លើយតប​នឹង​មូលហេតុនៃអន្តរាគមន៍ដោយ​ផ្ទាល់​ដោយរដ្ឋពី CDE ទេ ​អ្នក​គួរតែ​​បញ្ជូនពាក្យ​បណ្តឹង​នេះទៅប្រធាន​នាយក​មណ្ឌល​សិក្សាធិការ ឬ​ក៏​​នាយក​ទទួលបន្ទុក​ផ្នែកអប់រំ​ពិសេស​។1

មណ្ឌលសិក្សាធិការ​នីមួយៗត្រូវមានគោលការណ៍ និងនីតិវិធី​នៃការស៊ើប​អង្កេតលើ​បណ្តឹង​​របស់ខ្លួនផ្ទាល់ដែល​ក្រុមប្រឹក្សា​អប់រំ​បានអនុម័ត។ ត្រូវស្នើសុំ​នីតិ​វិធី​ស៊ើប​អង្កេត​​បណ្តឹង​របស់មណ្ឌលសិក្សាធិការ​មួយ​ច្បាប់មុននឹង​អ្នក​ដាក់​បណ្តឹង​នោះ​។ 

​អ្នក​​​គប្បី​​រៀបរាប់​ឲ្យ​បាន​ពេញ​លេញ​អំពី​ស្ថានភាព​របស់​​អ្នក​​រួមទាំង​ផ្នែក​នៃ​ច្បាប់​ដែល​ត្រូវ​បាន​រំលោភ​បំពាន។ ​អ្នក​ប្រហែលជា​មិនដឹង​អំពី​ផ្នែកជាក់លាក់​នៃ​ច្បាប់​ដែល​ត្រូវរំលោភ​បំពាន។ បើ​​អ្នក​​ពណ៌នាពី​​ស្ថានភាព​នេះ​ឲ្យ​បាន​គ្រប់គ្រាន់ មណ្ឌលសិក្សាធិការ​គួរតែ​​​ផ្គូផ្គង​ផ្នែក​ត្រឹមត្រូវជាមួយ​នឹង​ស្ថានភាពជាក់លាក់របស់​អ្នក​។ បើ​កម្មវិធី​ IEP របស់​កូន​​អ្នក​ ឬ​ឯកសារ​ផ្សេង​ទៀត​មាន​ទំនាក់ទំនង​ទៅ​​នឹង​បណ្តឹងរបស់​អ្នក​ ​អ្នក​​​គប្បី​​ភ្ជាប់​កម្ម​វិធី ឬឯកសារទាំងនោះ​មក​ជា​មួយផង​។ 

ប្រសិនបើពាក្យបណ្តឹងរបស់​អ្នក​ទាក់ទងនឹងការរើសអើង ការបៀតបៀន ការ​បំភិតបំភ័យ ឬការសម្លុតធ្វើបាប ​អ្នក​ត្រូវ​ដាក់បណ្តឹង​ក្នុង​រយៈពេល​ប្រាំ​​មួយ​ខែ​គិត​ចាប់​ពី​កាលបរិច្ឆេទ​ដែល​ទង្វើទាំងនោះ​បាន​កើត​ឡើង ឬ​ក៏​​ចាប់ពី​កាលបរិច្ឆេទដែល​​អ្នក​​បាន​ដឹងពីដំបូង​អំពី​ការរើសអើង ការ​បៀត​បៀន ការបំភិតបំភ័យ ឬការគំរាមកំហែងនោះ។​ ប្រធាននាយកមណ្ឌល​សិក្សា​ធិការអាចពន្យារ​ពេល​ប្រាំ​មួយ​ខែ​នេះ ប្រសិន​បើ​​អ្នក​​ស្នើសុំ​​ឲ្យ​មាន​ការ​បន្តពេល​​ជា​លាយលក្ខណ៍​អក្សរ​។2

  1. 5 C.C.R. Sec. 4630(c).[↩]
  2. 5 C.C.R. Sec. 4630(b).[↩]