Menu Close

(6.48) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅ​ក្នុងនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់? 

(6.48) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅ​ក្នុងនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់? 

អ្នក​មានសិទ្ធិជាច្រើនក្នុង​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់នេះ​ រួមទាំងសិទ្ធិ៖ 

(1) ទទួលបានដំណឹង​អំពីសេវាកម្មច្បាប់ឥតគិតថ្លៃ ឬ​មានតម្លៃ​ទាប​ដែល​មានផ្តល់ជូន​​។1 

(2) ចូលរួមកិច្ចប្រជុំសម្រុះសម្រួល ដែលជាកិច្ចប្រជុំក្រៅផ្លូវការរវាង​អ្នក​ ម​ណ្ឌលសិក្សាធិការ​ និង​​អ្នក​សម្រុះសម្រួលរបស់រដ្ឋ ដើម្បីព្យាយាម​ចរចា​រក​ដំ​ណោះ​ស្រាយវិវាទ បើ​អ្នក​និងមណ្ឌលសិក្សាធិការ​យល់ព្រមធ្វើ​ការសម្រុះ​សម្រួ​លគ្នា។2

(3) បើកសវនាការនៅពេលវេលា​ និងទីកន្លែងដែលមានភាព​ងាយស្រួល​ស​ម​ស្រ​ប​ចំពោះ​អ្នក​។3 ការពន្យារពេលសវនាការអាចទទួលបានពី​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) លើការបង្ហាញពីមូលហេតុសមស្រប។4 ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ការមិនត្រៀមខ្លួនសម្រាប់សវនាការ ឬ​ក៏​​មិនអាច​បង្កើត​សាក្សី​សំខាន់ នៅពេលដែល​​សវនាការត្រូវបានកំណត់ពេល គឺមិនមែនជា«មូលហេតុសមស្រប» នៃ​ការពន្យារ​ពេល​នោះ​​ទេ។ ​អ្នក​​ក៏​មានសិទ្ធិឲ្យកូន​អ្នក​ចូលរួមក្នុងសវនាការ និង​ឲ្យគេបើក ឬបិទសវនាការចំពោះ  សាធារណៈជន បើចង់។5

(4) ឲ្យ​ ALJ បើកសវនាការ​ដោយ​មិនលម្អៀង។6

(5) តំណាង​ដោយ​​មេធាវី។7 បើភាគីម្ខាងប្រើមេធាវីម្នាក់ ភាគីនោះត្រូវ​ជូនដំណឹង​​អ្នក​ដទៃជាលាយលក្ខណ៍​អក្សរ​  ដប់ថ្ងៃ​មុន​ពេល​បើកសវនាការ។8

(6) បង្ហាញភស្តុតាង និងអំណះអំណាងជាលាយលក្ខណ៍អក្សរ និងផ្ទាល់​មា​ត់ និយាយតទល់​គ្នា សួរដេញដោល និង​​ទាមទារ​ឲ្យមានការចូលរួមពីសាក្សី និងទទួល​បាន​កំណត់ត្រាអំពី​សវនាការ​​ជាលាយ​លក្ខណ៍​អក្សរ ឬជា​ទម្រង់​អេឡិច​​ត្រូនិក​​។9

(7) នៅ​ក្នុងសវនាការ​ ហាមឃាត់ការបង្ហាញ​ភស្តុតាងណាដែល​មិន​ត្រូវបាន​បង្ហាញឲ្យដឹងក្នុងរយៈពេល​តិច​បំផុត​​ប្រាំថ្ងៃ​មុន​ថ្ងៃ​សវនាការ​។10

(8) ទទួលបានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរសមស្រប​ ដែល​មាន​ចែង​អំពី​លទ្ធផល​នៃ​អង្គហេតុ។ សេចក្តីសម្រេចដែលបានបំពេញរួចត្រូវផ្ញើទៅគ្រប់ភាគីទាំងអស់ក្នុងរយៈពេល 45 ថ្ងៃ បន្ទាប់ពី​ការបញ្ចប់កិច្ចប្រជុំរកដំណោះស្រាយ​រយៈពេល 30 ថ្ងៃ​។11

បើ​អ្នក​ឈ្នះក្តីនៅ​​សវនាការ​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​ ឬ​ក៏​ក្នុង​តុ​លាការ (ភាគី​ឈ្នះក្តី)​ ហើយ​​មេធាវី​គឺ​ជា​តំណាងរបស់​អ្នក​ ថ្លៃឈ្នួល​មេធាវី និង​ថ្លៃ​ប្រដាប់ក្តី​អាច​ត្រូវមណ្ឌលសិក្សាធិការ​​បង់​។12

សេចក្តីសម្រេចលើ​សវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ​គឺជា​ការ​សម្រេច​រដ្ឋបាល​ចុង​ក្រោយ និង​ភ្ជាប់​កាតព្វកិច្ចតាម​ច្បាប់ទៅលើ​ភាគី​ទាំង​សងខាង​។13 ភាគីទាំងសងខាង អាចប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរដ្ឋ ឬសហព័ន្ធ​ បើ​មិន​យល់​ស្រប។ បណ្តឹងឧទ្ធរណ៍​ត្រូវ​ដាក់ជូន​ក្នុងរយៈពេល 90 ថ្ងៃ ចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចនេះ។14

  1. Cal Ed. Code Sec. 56502(h).[↩]
  2. 20 U.S.C. Sec. 1415(34); 34 C.F.R. Sec. 300.506; Cal. Ed. Code Secs.56501(b)(1)(2) & 56503.[↩]
  3. 34 C.F.R. Sec. 300.515(d); Cal. Ed. Code Sec. 56505(b).[↩]
  4. Cal. Ed. Code Sec. 56505(f).[↩]
  5. 34 C.F.R. Sec. 300.512(c); Cal. Ed. Code Sec. 56501(c).[↩]
  6. 20 U.S.C. Sec. 1415(3); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56505(c).[↩]
  7. 20 U.S.C. Sec. 1415(1); 34 C.F.R. Sec. 300.512(a)(1).[↩]
  8. Cal. Ed. Code Sec. 56507(a).[↩]
  9. 20 U.S.C. Sec. 1415(b)(2) & (3); 34 C.F.R. Secs. 300.512(a)(2), (b)(4); Cal. Ed. Code Sec. 56505(e)(2) & (4).[↩]
  10. 20 U.S.C. Sec. 1415(k)(2)(B); 34 C.F.R. Sec. 300.512(a)(3); Cal. Ed. Code Sec. 56505(e)(7).[↩]
  11. 34 C.F.R. Sec. 300.515(a); Cal. Ed. Code Secs. 56501.5, 56502(f) & 56505(f)(3).[↩]
  12. 20 U.S.C. Sec.1415(i)(3)(B); 34 C.F.R. Sec. 300.517.[↩]
  13. 34 C.F.R. Sec. 300.514; Cal. Ed. Code Sec. 56505(h).[↩]
  14. 20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.516(b); Cal. Ed. Code Sec. 56505(k).[↩]