Menu Close

(6.4) តើ​នរណា​​​អាច​ដាក់ពាក្យ​​បណ្តឹងពីបទអនុលោមភាពបាន​​?​ 

(6.4) តើ​នរណា​​​អាច​ដាក់ពាក្យ​​បណ្តឹងពីបទអនុលោមភាពបាន​​?​ 

បុគ្គលម្នាក់ ទីភ្នាក់ងារសាធារណៈ ឬ​​អង្គការណា​មួយ (ដូចជាក្រុមរបស់​ឪពុ​កម្តាយ​ជាដើម​) អាច​ដាក់​​បណ្តឹង​ជា​លាយ​លក្ខណ៍​អក្សរ​បាន​។1 បណ្តឹង​នេះ​អាចពាក់ព័ន្ធ​​នឹង​​សិស្សតែម្នាក់ សិស្សមួយក្រុម ឬ​​គោល​ន​យោ​បាយ​របស់មណ្ឌលសិក្សាធិការ​​ក្នុង​មូលដ្ឋានដែលគេជឿថារំលោភបំពាន​ច្បាប់អប់រំពិសេសរបស់សហព័ន្ធឬរដ្ឋ។ ប្រសិនបើពាក្យបណ្តឹងទាក់ទងនឹងសិស្សច្រើនជាងម្នាក់ ក្រសួងអប់រំ​ដ្ឋកា​លីហ្វ័រញ៉ា (CDE) សំដៅលើវាថាជាពាក្យបណ្តឹង “ផ្សេងៗ”។ ទោះបីជាលក្ខន្តិកៈមិនបានបញ្ជាក់ចំណុចនេះក៏ដោយ CDE អាច​តម្រូវ​ឱ្យ​សិស្សច្រើននាក់មានឈ្មោះនៅក្នុងពាក្យបណ្តឹង។ 

  1. Cal. Code Regs. tit. 5, § 3200(c)[↩]