Menu Close

(6.46) តើ​អ្នក​អាចធ្វើដូចម្តេចដើម្បីធានាថាមណ្ឌលសិក្សាធិការគោរពតាម​​ការផ្តល់ជូន​ “ការរក្សា​​ស្ថានភាព​ដដែល​”? 

(6.46) តើ​អ្នក​អាចធ្វើដូចម្តេចដើម្បីធានាថាមណ្ឌលសិក្សាធិការគោរពតាម​​ការផ្តល់ជូន​ “ការរក្សា​​ស្ថានភាព​ដដែល​”? 

មណ្ឌលសិក្សាធិការ​ភាគច្រើនដឹង និងគោរពតាមការផ្តល់នូវស្ថានភាពដដែល។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជម្លោះអំពីស្ថានភាពដដែល​បាន​ក្លាយ​ជា​រឿង​ធម្មតា។ មានជម្រើស​ជំនួសជាច្រើនដែលអាចជួយ​អ្នក​អនុវត្តសិទ្ធិ “រក្សា​ស្ថាន​ភាព​ដដែល” របស់​​អ្នក​៖ 

  1. ដូចនៅក្នុងអន្តរកម្មអំពី​នីតិវិធីអប់រំពិសេស ​អ្នក​​​គប្បី​ឲ្យមណ្ឌលសិក្សាធិការ​ ដឹងថា​អ្នក​​ដឹង​អំពី​សិទ្ធិ​របស់​​អ្នក​​។ សកម្មភាពដ៏សាមញ្ញនេះធ្វើឲ្យមណ្ឌលសិក្សាធិការ​ កត់សំគាល់ថា ​​អ្នក​រំពឹងថាពួកគេ​នឹង​ទទួល​ខុស​ត្រូវស្រប​តាម​​ច្បាប់សហព័ន្ធនិងរដ្ឋ។ ដូច្នេះ ​អ្នក​អាចរាប់បញ្ចូលសេចក្ដីថ្លែងនៅក្នុងសំណើសុំសវនាការរបស់​អ្នក​ (សេចក្តីថ្លែង​មួយច្បាប់នឹង​​ត្រូវ​បាន​ផ្ញើ​ទៅ​មណ្ឌលសិក្សាធិការ​) ដែល​ស្នើ​សុំ​មណ្ឌលសិក្សាធិការ​ឲ្យ​បញ្ជាក់​អំពី​សិទ្ធិ​របស់​កូន​​អ្នក​​ក្នុង​ការបន្តរក្សា​កន្លែងរៀន​ និង/ឬសេវាកម្មបច្ចុប្បន្ន​របស់គាត់។ បើមណ្ឌលសិក្សាធិការ​មិនឆ្លើយតបក្នុងរយៈពេលប្រាំថ្ងៃ ឬ​បដិ​សេធ​មិ​ន​គោរពសិទ្ធិ “រក្សា​​ស្ថានភាពដដែល” របស់អ្នកទេ នោះ​អ្នក​​ប្រហែល​ជា​ចង់​ប្រើជម្រើស (2) ឬ (3) ខាងក្រោម។ 
  2. ​អ្នក​អាចដាក់​ពាក្យបណ្តឹងពីបទអនុលោមភាពទៅ CDE បាន។ ​ដោយ​​សារសកម្មភាពរបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចចំណាយ​ពេលយូរ​ពេក​ដើម្បី​ជាជំនួយ ​អ្នក​អាចទូរសព្ទទៅការិយាល័យធានា​គុណ​ភាព​​ដើម្បី​​ស្នើសុំការស៊ើបអង្កេត​ឲ្យ​បាន​លឿន ឬហៅទូរស័ព្ទទៅមណ្ឌល​សិក្សា​​ធិការដោយ​​ផ្ទាល់។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) មានឆន្ទានុសិទ្ធិ​យល់ព្រម ឬបដិសេធ​​នីតិវិធីដែលលឿន។ 
  3. កាលណា​​អ្នក​ស្នើសុំ​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ​អ្នក​អាច​ដាក់ញត្តិ​បន្ទា​ន់​​មួយ​ដើម្បី​ស្នើសុំ​ទៅ​ការិយាល័យ​សវនាការរដ្ឋបាល (​OAH) ដើម្បីសម្រេចលើសំណើ “ស្ថិតក្នុងស្ថានភាពដដែល” របស់​​អ្នក​។  ដើម្បីដាក់ញត្តិ​ សូមសរសេរ​លិខិត​ដែល​បញ្ជាក់​អំពី​សំណើ​របស់​​អ្នក​ និងមូលហេតុ​ដែល​​អ្នក​​គិត​ថា ការផ្តល់ “ការរក្សា​ស្ថានភាពដដែល” ​​គួរអនុវត្តចំពោះស្ថានភាពរបស់កូន​អ្នក​។ ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងពិនិត្យឡើងវិញនូវព័ត៌មាននេះ និងចេញ​សេចក្តី​​បង្គាប់​​ដោយ​​ទទួល ឬ​បដិសេធ​​សំណើរបស់​អ្នក​។ សូមមើល កថាខណ្ឌគំរូ - សំណើសុំ​នីតិវិធីត្រឹម​ត្រូវ​​តាមផ្លូវច្បាប់ដើម្បីរក្សាស្ថានភាពដដែល ផ្នែកឧបសម្ព័ន្ធ – ឧបស​ម្ព័ន្ធ M។