ការិយាល័យសិទ្ធិពលរដ្ឋ (OCR) នឹង “ទទួលស្គាល់” បណ្តឹងរបស់អ្នកភ្លាមៗពេលពួកគេទទួលបានបណ្តឹងនោះ។ ទោះយ៉ាងណាក៏ដោយការិយាល័យសិទ្ធិពលរដ្ឋ (OCR) នឹងបិទបណ្តឹងរបស់អ្នក បើអ្នកមិនផ្ញើការយល់ព្រមជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 20ថ្ងៃបន្ទាប់ពីទទួលលិខិតទទួលស្គាល់។
កាលណាកំណត់ថា ខ្លួននឹងស៊ើបអង្កេតការិយាល័យសិទ្ធិពលរដ្ឋ (OCR) អាចពិនិត្យឡើងវិញនូវឯកសារ និង/ ឬធ្វើការសម្ភាស ឬក៏ចូលមើលគេហទំព័រ។ បើការិយាល័យសិទ្ធិពលរដ្ឋរកឃើញថា មណ្ឌលសិក្សាធិការគ្មានអនុលោមភាព នោះការិយាល័យសិទ្ធិពលរដ្ឋនឹងទុកពេលឲ្យមណ្ឌលសិក្សាធិការ 30 ថ្ងៃ ដើម្បីអនុវត្តតាមច្បាប់ដោយស្ម័គ្រចិត្តមុនពេលផ្ញើចេញនូវ “លិខិតអង្គហេតុ” ដែលបង្ហាញអំពីការមិនបានបំពេញតាមបទដ្ឋានគតិយុត្តិ។
OCR នឹងត្រួតពិនិត្យតាមដានមណ្ឌលសិក្សាធិការជាទៀងទាត់ដើម្បីធានាថា មណ្ឌលសិក្សាធិការបន្តគោរពតាមកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយណាមួយ។ បើមណ្ឌលសិក្សាធិការមិនអនុវត្តតាមច្បាប់ដោយស្ម័គ្រចិត្តនោះទេ ការិOCR អាចអនុវត្តសេចក្ដីសម្រេចរបស់ខ្លួន ដោយដកហូតមូលនិធិ ឬក៏បញ្ជូនសំណុំរឿងនេះទៅក្រសួងយុត្តិធម៌ដើម្បីមានវិធានការតាមផ្លូវច្បាប់។ សម្រាប់ព័ត៌មានបន្ថែម សូមមើល សៀវភៅណែនាំអំពីការដំណើរការសំណុំរឿងរបស់ OCR និងការណែនាំអំពីពាក្យបណ្ដឹងផ្លូវការនៅលើគេហទំព័រ ed.gov។
