បាទ/ចាស។ កាលណាមានបញ្ហាចម្រូងចម្រាសរវាងអ្នក និងមណ្ឌលសិក្សាធិការ អ្នកអាចស្នើសុំ “កិច្ចប្រជុំសម្រុះសម្រួលមុនសវនាការ” ហៅជាទូទៅថា “ការសម្រុះសម្រួល”។ “ការសម្រុះសម្រួលមុនសវនការ” មានមែនជាកាត្វកិច្ចឡើយ ហើយអ្នកអាចបន្តធ្វើដោយផ្ទាល់ដើម្បីដាក់ពាក្យសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ បើអ្នកមិនសម្រេចជោគជ័យទេ។
កិច្ចប្រជុំសម្រុះសម្រួលតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់មុនសវនាការត្រូវបានធ្វើឡើងដូចការសម្រុះសម្រួលតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដែរ លើកលែងតែគ្មានមេធាវីចូលរួមប្រជុំ ហើយការសម្រុះសម្រួលត្រូវធ្វើឡើង និងដោះស្រាយក្នុងរយៈពេលដ៏ខ្លី។ OAH នឹងផ្តល់អ្នកសម្រុះសម្រួលម្នាក់ដែលអង្គុយក្រៅផ្លូវការជាមួយភាគីទាំងសងខាង និងព្យាយាមដោះស្រាយការមិនឯកភាពគ្នា។ អ្នកសម្រុះសម្រួលគឺជាចៅក្រមច្បាប់រដ្ឋបាល (ALJ) ប៉ុន្តែក្នុងសំណុំរឿនេះពួកគេដើរតួជាអ្នកសម្រុះសម្រួល មិនមែនជាចៅក្រមឡើយ។ ALJ ដដែលមិនអាចស្តាប់រឿងក្តីរបស់អ្នកទេ បើអ្នកឈានដល់ឡើងសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។
កិច្ចប្រជុំស្តីពីការសម្រុះសម្រួលមុនសវនការត្រូវកំណត់ពេលឡើងវិញក្នុងរយៈពេល 15 ថ្ងៃ និងបញ្ចប់ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីទទួលបានសំណើរបស់អ្នកដោយ OAH។1 កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរមួយច្បាប់ បើមាន
ត្រូវផ្ញើជូនអ្នក និងមណ្ឌលសិក្សាធិការក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីកិច្ចប្រជុំសម្រុះសម្រួលមុនសវនការ។ បើអ្នកមិនទទួលបានជោគជ័យ រួចដាក់ពាក្យស្នើសុំសវនាការ ការិយាល័យសវនាការរដ្ឋបាល (OAH) នឹងមិនផ្តល់ការសម្រុះសម្រួលទៀតឡើយ។
អ្នកត្រូវធ្វើសំណើសុំ “ការសម្រុះសម្រួលតែឯង” ជាលាយលក្ខណ៍អក្សរ។ អ្នកអាចប្រើទម្រង់បែបបទរបស់រដ្ឋសម្រាប់វត្ថុបំណងនេះ។ ការចូលរួមក្នុងការសម្រុះសម្រួលតែឯងមានគុណវិបត្តិមួយចំនួន។ ទីមួយ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនអាចមានមេធាវីចូលរួម ឬ “ចូលរួមតាមវិធីផ្សេង” នៅក្នុងកិច្ចប្រជុំសម្រុះសម្រួល។ នេះគ្មានបញ្ហាទេបើអ្នកដឹងអំពីកម្មវិធីអប់រំពិសេសនិងសិទ្ធិទទួលបាន។ ផ្សេងៗទៀតមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចមានផលវិបាកច្រើននៅពេលចរចាកិច្ចព្រមព្រៀងជាមួយអ្នករដ្ឋបាលអប់រំពិសេស។ អាចពិបាកចរចា និងដឹងថាតើទទួលបានកិច្ចព្រមព្រៀងត្រឹមត្រូវ និងសមហេតុផលដោយសារតែច្បាប់ និងអង្គហេតុ។2 សមាជិកគ្រួសារឬមិត្តភក្តិអាចអមដំណើររបស់អ្នកបាន។
ទីពីរ ច្បាប់សហព័ន្ធហាក់ដូចជាចែងថា វិធាន “រក្សាស្ថានភាពដើម” (វិធានដែលសិស្សត្រូវរក្សាស្ថានភាពដែលបានព្រមព្រៀងក្នុងកម្មវិធីចុងក្រោយ រហូតដល់មានដំណោះស្រាយវិវាទ) ក្នុងពេល “សម្រុះសម្រួលតែឯង”។3 ទោះយ៉ាងណាក៏ដោយ CDE បានប្រកាន់គោលជំហរថាខ្លួននឹងមិនចេញបទបញ្ជា “រក្សាស្ថានភាពដើម” ជាផ្នែកនៃពាក្យបណ្តឹងពីបទអនុលោមភាពនោះទេ។ បើការរក្សាកន្លែងរៀន ឬសេវាកម្មបច្ចុប្បន្នរបស់កូនអ្នក ខណៈពេលដែលអ្នកស្ថិតក្នុងនីតិវិធី “សម្រុះសម្រួលតែឯង” មានសារៈសំខាន់ចំពោះអ្នក អ្នកគួរតែចូលរួមបើសិនមណ្ឌលសិក្សាធិការ (និងទីភ្នាក់ងារផ្សេងទៀត) ផ្តល់ការធានាជាលាយលក្ខណ៍អក្សរថា ការរក្សាស្ថានភាពដើមមានប្រយោជន៍ ខណៈពេលកំពុងរង់ចាំការសម្រុះសម្រួល។
ដំណោះស្រាយវិវាទជាជម្រើស (ADR) ក្នុងទម្រង់ផ្សេងទៀតអាចត្រូវបានផ្តល់ជូនដោយមណ្ឌលសិក្សាធិការ ឬ SELPA របស់អ្នក។ នេះអាចពាក់ព័ន្ធនឹងកិច្ចប្រជុំជាមួយមណ្ឌលសិក្សាធិការ និងក្រុមអ្នកសម្រុះសម្រួល ដែលជាអ្នកស៊ើបអង្កេតបណ្ដឹង ឬអ្នកទំនាក់ទំនង ឬកិច្ចប្រជុំកម្មវិធី IEP “ដែលបានសម្របសម្រួល” របស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិទទួលអប់រំផ្សេងទៀត។ ចំពោះព័ត៌មានបន្ថែមអំពី ADR និងការអប់រំពិសេស សូមចូលមើលគេហទំព័ររបស់មជ្ឈមណ្ឌលដំណោះស្រាយវិវាទសមស្របផ្នែកអប់រំពិសេស (CADRE) នៅអាសយដ្ឋាន៖ www.cadreworks.org.
មានអត្ថប្រយោជន៍ចំពោះវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនីមួយៗ ដូចបានលើកឡើងខាងលើ។ ទោះយ៉ាងណាក៏ដោយ នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ (រួមទាំងកិច្ចប្រជុំស្វែងរកដំណោះស្រាយ និងកិច្ចប្រជុំសម្រុះសម្រួល) អាចផ្តល់ការការពារជាក់លាក់ដល់អ្នកនិងកូនរបស់អ្នក ដែលមិនចាំបាច់ត្រូវនឹងយន្តការក្រៅផ្លូវការនោះទេ។
