Menu Close

(6.41) តើការសម្រុះសម្រួលមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? 

(6.41) តើការសម្រុះសម្រួលមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? 

ការសម្រុះសម្រួលត្រូវទទួលការលើកទឹកចិត្ត ព្រោះវាផ្តល់ដល់ភាគីទាំងសងខាង​នូវ​ឱកាសឈានដល់ការ​ព្រម​ព្រៀង​គ្នា។ ​អ្នក​សម្រុះសម្រួលមិនលំអៀងបង្កើនលទ្ធភាពដោះស្រាយបញ្ហា។ ការសម្រុះសម្រួលមិនផ្លាស់ប្តូរពេលវេលាកំណត់រយៈពេល 45 ថ្ងៃនោះ​ទេ ​​ទោះ​​បី​ពេល​ខ្លះមាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិ​អប់រំផ្សេង​ទៀត​ត្រូវបាន​ស្នើសុំ​ឲ្យ​ពន្យា​រពេលកំណត់រយៈពេល 45 ថ្ងៃ ដើម្បីជួយដល់​នីតិវិធី​សម្រុះសម្រួលក៏ដោយ។ តាមទស្សនៈយុទ្ធសាស្ត្រ ការសម្រុះសម្រួលជាញឹកញាប់ផ្តល់ឱ្យមាតា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនូវព័ត៌មានបន្ថែមអំពីទស្សនៈរបស់មណ្ឌលសិក្សាធិការ។  ព័ត៌មានបែបនេះអាចមានប្រយោជន៍បើមាន​សវនាការ​តាមនីតិវិធីត្រឹម​ត្រូវតាមផ្លូវច្បាប់​។

ម៉្យាងទៀត ការសម្រុះសម្រួលត្រូវការពេលវេលានិងកម្លាំងបន្ថែម។ ល្អបំផុតត្រូវបដិសេធការស្រមុះស្រមួល បើ​អ្នក​មានទំនាស់​ដោយ​​សារពេលវេលា។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ មុនបដិសេធការស្រមុះស្រមួល ​អ្នក​ត្រូវ​ត្រៀមខ្លួន​បន្ត​ទៅ​សវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ ការបដិសេធការសម្រុះសម្រួលអាចនាំមកនូវ​សវនាការ​តាមនីតិវិធីត្រឹម​ត្រូវតាមផ្លូវច្បាប់​ដែល​ត្រូវ​បាន​កំណត់​ពេលឲ្យបានលឿនជាងនេះ បើ​អ្នក​ចូលរួមសម្រុះសម្រួល។