តាមច្បាប់សហព័ន្ធ បើអ្នកឈ្នះទាំងស្រុងឬដោយផ្នែកនៅក្នុងសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ឬសវនាការតុលាការ តុលាការសហព័ន្ធអាចសម្រេចផ្តល់ថ្លៃឈ្នួលមេធាវីដែលសមស្របជូនអ្នក។1 ថ្លៃឈ្នួលមេធាវីគ្មានទេ កាលណាអ្នកឲ្យមេធាវីតំណាងឲ្យអ្នកនៅពេលកិច្ចប្រជុំស្តីពីកម្មវិធីអប់រំសម្រាប់សិស្សម្នាក់ៗ (IEP) លើកលែងតែកន្លែងប្រជុំនៃកម្មវិធីអប់រំសម្រាប់សិស្សម្នាក់ៗ (IEP) ត្រូវបានកោះប្រជុំ តាមបញ្ជារបស់ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ឬក៏ចៅក្រម។2
ថ្លៃឈ្នួលមិនមានជាស្វ័យប្រវត្តិឡើយ បើអ្នកទទួលបានជោគជ័យនៅពេលកិច្ចប្រជុំសម្រុះសម្រួលប៉ុន្តែមេធាវីរបស់អ្នកអាចចរចាថ្លៃឈ្នួលដែលជាកិច្ចព្រមព្រៀងសម្រុះសម្រួលមួយផ្នែក។
តុលាការកំពូលសហរដ្ឋអាមេរិកបានកំណត់ថា ការចំណាយរបស់សាក្សីជំនាញគឺមិនអាចទទួលបានវិញឡើយ បើអ្នកឈ្នះនៅពេលសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់នៃការអប់រំពិសេស។3
មណ្ឌលសិក្សាធិការអាចស្នើសុំឲ្យអ្នកលះបង់សិទ្ធិទទួលបានថ្លៃឈ្នួលមេធាវីដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរកដំណោះស្រាយ (ថាតើបញ្ហានេះត្រូវបានធ្វើឡើងតាមរយៈការសម្រុះសម្រួលរបស់ OAH ដែរឬទេ)។ អ្នកគួរពិភាក្សាឲ្យបានហ្មត់ចត់អំពីរឿងនេះជាមួយមេធាវីរបស់អ្នក មុនពេលអ្នកពិភាក្សាជាមួយមណ្ឌលសិក្សាធិការ។
ថ្លៃឈ្នួលរបស់អ្នកអាចត្រូវបានកាត់បន្ថយ បើតុលាការរកឃើញថា អ្នកធ្វើមិនបានល្អប្រសើរដោយសារសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ជាងអ្វីដែលមណ្ឌលសិក្សាធិការបានផ្តល់ជូនជាលាយលក្ខណ៍អក្សរយ៉ាងតិចដប់ថ្ងៃមុនពេលសវនាការ។ ថ្លៃឈ្នួលមេធាវីក៏អាចត្រូវបានកាត់បន្ថយផងដែរ បើតុលាការរកឃើញថា អ្នកបានពន្យាពេលដោះស្រាយវិវាទចុងក្រោយដោយមិនសមហេតុផល ឬក៏បើអ្នកមិនបានផ្តល់ជូនមណ្ឌលសិក្សាធិការនូវប្រកាសជាលាយលក្ខណ៍អក្សរអំពីព័ត៌មានណាមួយនៅពេលដាក់ពាក្យសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។4
