Menu Close

(6.30) តើបញ្ហាសំខាន់ៗអ្វីខ្លះដែលខ្ញុំគួរដឹងអំពីពាក្យបណ្តឹងសុំ​នីតិ​វិធី​​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​ទៅ OAH? 

(6.30) តើបញ្ហាសំខាន់ៗអ្វីខ្លះដែលខ្ញុំគួរដឹងអំពីពាក្យបណ្តឹងសុំ​នីតិ​វិធី​​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​ទៅ OAH? 

ការិយាល័យ OAH ត្រួតពិនិត្យឡើងវិញ​​​យ៉ាង​​​ហ្មត់ចត់​នូវ​សំណើសុំនីតិវិធី​​ត្រឹមត្រូវតាមផ្លូវច្បាប់ (ដែលគេហៅថា “បណ្តឹង”) ដើម្បី​ធ្វើឲ្យប្រាកដថា សំណើនោះច្បាស់​ទាំងមាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិ​អប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការ។ ​អ្នក​ត្រូវប្រាកដថា បញ្ហាជម្លោះ ឬការខ្វែងគំនិតរបស់​អ្នក​ គឺជាបញ្ហាដែលចៅក្រមផ្នែក ច្បាប់រដ្ឋបាល (ALJ) មានសិទ្ធិពិចារណា។ ​បណ្តឹង​របស់​អ្នក​​ត្រូវ​មានការរៀបរាប់អំពីបញ្ហានីមួយៗ និងសំណើ​ដំណោះស្រាយ។ បញ្ហា វិវាទ ឬការមិនឯកភាពគ្នាដែល​អ្នក​អាចដោះស្រាយតាម​រយៈនីតិ​វិ​ធី​​ត្រឹមត្រូវតាមផ្លូវច្បាប់​​​​ត្រូវ​ស្ថិត​ក្នុងប្រភេទមួយ​​យ៉ាង​​តិច​ដូច​ខាង​ក្រោ​ម៖

  1. មណ្ឌលសិក្សាធិការ​ស្នើ​ឲ្យ​ផ្តួចផ្តើម​ ឬ​ផ្លាស់ប្តូរ​ប្រភេទ​សិទ្ធិពិការភាព​ ឬប្រភេទ​ពិការភាព​របស់កូន​​អ្នក​ ​ហើយ​​អ្នក​​​​មិនយល់ព្រម។ 
  2. ការវាយតម្លៃឡើងវិញលើកូនរបស់​អ្នក​ ហើយ​អ្នក​មិនយល់ព្រម​ចំពោះ​ការ​វា​យតម្លៃនេះ (ក្នុង​រឿងក្តីនេះ មណ្ឌល​សិក្សាធិការ​ ទំនងជាស្នើសុំនីតិ​វិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់)។ 
  3. មណ្ឌលសិក្សាធិការ​ស្នើឲ្យ​ផ្តួចផ្តើម ឬផ្លាស់ប្តូរ​កន្លែងរៀន​របស់​កូន​​អ្នក​ ហើយ​​​អ្នក​​មិន​យល់ព្រម។ បើមណ្ឌលសិក្សាធិការ​ស្នើសុំ​ផ្លាស់ប្តូរ​កន្លែងរៀនរបស់​កូន​​អ្នក​ ទាំង​អ្នក​ទាំងមណ្ឌលសិក្សាធិការ​ អាច​ស្នើសុំនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់ដើម្បី​ដោះស្រាយវិវាទនេះ។ 
  4. មណ្ឌលសិក្សាធិការ​ស្នើឲ្យផ្តួចផ្តើម ឬផ្លាស់ប្តូរការផ្តល់ការអប់រំ​សាធារណៈ​ដោយ​​ឥតគិតថ្លៃនិង​សម​រម្យ (FAPE) ដល់សិស្ស។ បើមានការខ្វែងគំនិតគ្នាទាក់ទងនឹង FAPE ទាំងមា​តាបិតា/​អា​ណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតទាំង​សាលាអាច​ស្នើសុំ​នីតិវិធី​ត្រឹមត្រូវតាមផ្លូវច្បាប់​ដើម្បីដោះស្រាយវិវាទនេះ​បាន។ 
  5. ​អ្នក​ស្នើសុំមណ្ឌលសិក្សាធិការ​ ឲ្យស្វែងរកសិស្សដែលមានសិទ្ធិទទួលការអប់រំពិសេស ប៉ុន្តែមណ្ឌលសិក្សាធិការ​ បានបដិសេធ។ 
  6. ​អ្នក​ស្នើសុំផ្លាស់ប្តូរប្រភេទសិទ្ធិទទួលការអប់រំពិសេសរបស់សិស្ស ប៉ុន្តែ​មណ្ឌ​ល​សិក្សាធិការ​បានបដិសេធ 
  7. អ្នក​ស្នើសុំការវាយតម្លៃរបស់សិស្ស ប៉ុន្តែមណ្ឌលសិក្សាធិការ​បានបដិសេធ។ 
  8. ​អ្នក​ស្នើសុំការកំណត់កន្លែងរៀន ឬ​ផ្លាស់ប្តូរការកំណត់កន្លែងរៀន​​ដែល​មាន​ស្រាប់​របស់​កូន​​អ្នក​ ប៉ុន្តែ​មណ្ឌលសិក្សាធិការ​បានបដិសេធ។ 
  9. ​អ្នក​ស្នើសុំសេវាកម្មអប់រំពិសេសជាក់លាក់ ឬផ្លាស់ប្តូរ​កម្មវិធី​ IEP ប៉ុន្តែមណ្ឌលសិក្សាធិការ​បានបដិសេធ។ 
  10. ​អ្នក​និងមណ្ឌលសិក្សាធិការ​ ការិយាល័យអប់រំខោនធី និង/ឬ ​ផ្នែក​ផែនការ​ក្នុងស្រុកសម្រាប់ការអប់រំពិសេស​ (Special Education Local Plan Area — SELPA) មិនយល់ស្របអំពី​វត្តមាននៃកម្មវិធី​សមស្រប​ណាមួយ​ ដែល មណ្ឌលសិក្សាធិការ​ ឬទីភ្នាក់ងារអប់រំទទួលខុសត្រូវខាងហិរញ្ញវត្ថុដែលផ្តល់ជូនកម្មវិធីនេះដល់សិស្ស។1
  1. Cal. Ed. Code Sec. 56501(a).[↩]