តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចថា អ្នកដែលស្នើសុំឲ្យចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ចេញបញ្ជាប្រឆាំងនឹងភាគីម្ខាងទៀតមានបន្ទុកបង្ហាញថា អ្វីដែលពួកគេចង់បានគឺសមស្រប ហើយសំណើរបស់ភាគីម្ខាងទៀតមិនសមស្រប។ នេះអនុវត្តចំពោះទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនិងមណ្ឌលសិក្សាធិការ ទោះជាភាគីណាមួយដាក់ពាក្យសុំសវនាការក៏ដោយ។ ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតចង់បានសេវាកម្ម ឬកន្លែងរៀននៅក្នុងកម្មវិធី IEP ដែលមណ្ឌលសិក្សាធិការមិនមានបំណងផ្តល់ជូន ហើយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដាក់ពាក្យសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតត្រូវតែបញ្ចុះបញ្ចូល ALJ ថាសេវាកម្ម ឬកន្លែងរៀនគឺចាំបាច់សម្រាប់កម្មវិធីរបស់សិស្សឱ្យមានភាពសមស្រប។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនឹងត្រូវបង្កើតភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូល ALJ ថាសំណើរបស់គាត់គឺសមស្រប ហើយថាសំណើរបស់មណ្ឌលសិក្សាធិការគឺមិនសមស្រប។1
- Schaffer v. Weast, 546 U.S. 49, 62 (2005).[↩]
