អ្នកអាចផ្ញើតាមប្រៃសណីយ៍ ផ្ញើតាមទូរសារ ឬផ្ញើអ៊ីមែលនូវលិខិតបណ្តឹងស្តីពីពាក្យបណ្តឹងពីបទអនុលោមភាពទៅកាន់៖
អង្គភាពស៊ើបអង្កេតពាក្យបណ្តឹង
ផ្នែកអប់រំពិសេស
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា
1430 N Street, Suite 2401
Sacramento, CA 95814
ទូរសារ៖ 916-327-3704
អ៊ីមែល៖ speceducation@cde.ca.gov
អ្នកគួរតែពណ៌នាពីស្ថានភាពរបស់អ្នកឲ្យបានពេញលេញ រួមមានផ្នែកនៃច្បាប់ដែលត្រូវបានរំលោភបំពាន និងមូលដ្ឋាននៃសំណើរបស់អ្នក។ អ្នកប្រហែលជាមិនដឹងអំពីផ្នែកជាក់លាក់នៃច្បាប់ដែលត្រូវបានរំលោភបំពាន។ បើអ្នករៀបរាប់អំពីស្ថានភាពបានគ្រប់ជ្រុងជ្រោយ អង្គភាពគ្រប់គ្រងបណ្តឹងនិងសម្រុះសម្រួលគប្បីផ្គូផ្គងផ្នែកនៃច្បាប់ទៅនឹងស្ថានភាពណាមួយរបស់អ្នក។ បើកម្មវិធី IEP របស់កូនអ្នក ឬឯកសារផ្សេងទៀតមានទំនាក់ទំនងទៅនឹងបណ្តឹងរបស់អ្នក អ្នកគប្បីភ្ជាប់កម្មវិធី ឬឯកសារទាំងនោះមកជាមួយផង។ សូមមើល លិខិតគំរូ- ពាក្យបណ្តឹងពីបទអនុលោមភាព ផ្នែកឧបសម្ព័ន្ធ – ឧបសម្ព័ន្ធ I។
