បើបណ្តឹងរបស់អ្នកទាក់ទងនឹងសេវាកម្មដែល CCS ផ្ដល់ជូន អ្នកអាចដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ផ្ទាល់ពីរដ្ឋ ដូចដែលបានចែងខាងលើ ឬ តាមនីតិវិធីដោះស្រាយវិវាទរបស់អន្តរទីភ្នាក់ងារ។ ការដាក់បណ្តឹងតាមនីតិវិធីទាំងពីរអាចនាំមកនូវដំណោះស្រាយលឿនជាងមុន។ ពាក្យបណ្តឹងរបស់អន្តរទីភ្នាក់ងារអាចត្រូវបានដាក់ទៅកាន់ ប្រធាននាយកទទួលបន្ទុកផ្នែកបង្រៀនសាធារណៈ (ប្រធាននាយក) ឬក៏លេខាធិការទទួលបន្ទុកផ្នែកសុខាភិបាល និងសេវាមនុស្ស (លេខាធិការ)។1
លេខាធិការទទួលបន្ទុកផ្នែកសុខាភិបាល និងសេវាមនុស្ស
1600 Ninth St., 4th Floor
Sacramento, CA 95814
ប្រធាននាយកទទួលបន្ទុកផ្នែកបង្រៀនសាធារណៈនៃក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា
1430 N Street
Sacramento, CA 95814
មុនពេលពិនិត្យមើលបណ្តឹងរបស់អ្នក ទីភ្នាក់ងារពាក់ព័ន្ធចង់ឃើញសេចក្ដីចម្លងនៃកម្មវិធី IEP របស់កូនអ្នកមួយច្បាប់។ អ្នកគួរផ្ញើកម្មវិធី IEP របស់កូនអ្នកមួយច្បាប់ភ្ជាប់មកជាមួយនឹងពាក្យបណ្តឹងរបស់អ្នក។
ប្រធាននាយក និងលេខាធិការត្រូវប្រជុំគ្នាដើម្បីដោះស្រាយបញ្ហានោះក្នុងរយៈពេល 15 ថ្ងៃនៃថ្ងៃប្រតិទិនបន្ទាប់ពីទទួលបណ្តឹង។ ពួកគេត្រូវផ្ញើសេចក្ដីចម្លងមួយច្បាប់នៃដំណោះស្រាយកិច្ចប្រជុំជាលាយលក្ខណ៍អក្សរជូនអ្នក ជូនមណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន និងជូនទីភ្នាក់ងារពាក់ព័ន្ធក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីកិច្ចប្រជុំ។2
បើទីភ្នាក់ងារមិនអាចដោះស្រាយបញ្ហានោះបានក្នុងរយៈពេល 15 ថ្ងៃនោះទេ បណ្តឹងនោះអាចត្រូវបានប្តឹងឧទ្ធរណ៍ទៅការិយាល័យសវនាការរដ្ឋបាល (OAH)។ OAH នឹងពិនិត្យបញ្ហានេះ និងបញ្ជូនលទ្ធផលរកឃើញក្នុងរយៈពេល 30 ថ្ងៃគិតចាប់បានទទួលបានសំណុំរឿងនេះ។ សេចក្តីសម្រេចរបស់ OAH ភ្ជាប់កាតព្វកិច្ចទៅលើគូភាគីវិវាទទាំងអស់។3
កាលណាបណ្តឹងត្រូវបានដាក់ដោយអនុលោមតាមផ្នែក 7585(a) សិស្សដែលទទួលរងឥទ្ធិពលពីវិវាទនេះត្រូវទទួលសេវាកម្មនោះ ដោយរង់ចាំដំណោះស្រាយចំពោះវិវាទនេះ បើសិស្សនោះបានទទួលសេវានោះ។4
