បាទ/ចាស។ បើអ្នកដាក់សំណើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ មណ្ឌលសិក្សាធិការត្រូវផ្តល់ជូនអ្នកនូវឱកាសចូលរួមក្នុង “ការប្រជុំរកដំណោះស្រាយ” មុនសវនាការ។ ទោះយ៉ាងណា ភាគីទាំងសងខាងអាចនឹងបដិសេធដំណោះស្រាយជាលាយលក្ខណ៍អក្សរ។ ប្រសិនបើមណ្ឌលសិក្សាធិការ ដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ នឹងគ្មានកិច្ចប្រជុំអំពីដំណោះស្រាយឡើយ ប៉ុន្តែការសម្រុះសម្រួលអាចធ្វើទៅបាន ដោយមិនគិតថាតើអ្នកណាដែលជាអ្នកដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។1
អ្នក និងតំណាងមណ្ឌលសិក្សាធិការ ដែលមានសិទ្ធិដោះស្រាយបញ្ហាអាចចូលរួមការប្រជុំអំពីដោះស្រាយនេះបាន។ មេធាវីសមណ្ឌលសិក្សាធិការមិនអាចចូលរួមបានទេ បើសិនអ្នកគ្មានតំណាងជាមេធាវីម្នាក់។ នៅក្នុងសម័យប្រជុំនេះ អ្នកត្រូវពិភាក្សាអំពីមូលដ្ឋាននៃបណ្តឹងរបស់អ្នក ហើយមណ្ឌលសិក្សាធិការត្រូវទទួលបានឱកាសដោះស្រាយបណ្តឹងនេះ។ រាល់ការពិភាក្សាក្នុងសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយមិនរក្សាការ សម្ងាត់ទេ ហើយអាចត្រូវបានបង្ហាញនៅពេលសវនាការ ឬជំនុំជម្រះក្តីជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាឧត្តមានុវត្តដែលភាគីទាំងសងខាងត្រូវយល់ព្រមរក្សាការសម្ងាត់នៅពេលប្រជុំ។
បើកិច្ចប្រជុំឈានដល់កិច្ចព្រមព្រៀង កិច្ចព្រមព្រៀងនោះត្រូវតែសរសេរជាលាយលក្ខណ៍អក្សរ និងមានចុះហត្ថលេខារបស់ភាគីទាំងសងខាង។ កិច្ចព្រមព្រៀងនេះមានកាតព្វកិច្ចផ្លូវច្បាប់ចំពោះអ្នកនិងមណ្ឌលសិក្សាធិការ ហើយអាចត្រូវបានអនុវត្តនៅក្នុងតុលាការ។ ទាំងអ្នក ឬក៍មណ្ឌលសិក្សាធិការ មានពេលបីថ្ងៃបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីធ្វើមោឃភាព ឬលុបហត្ថលេខារបស់អ្នក។2
កិច្ចប្រជុំរកដំណោះស្រាយត្រូវតែធ្វើឡើងក្នុងរយៈពេល 15 ថ្ងៃគិតចាប់ពីពេលដែលមណ្ឌលសិក្សាធិការបានទទួលសំណើរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ កិច្ចប្រជុំរកដំណោះស្រាយនេះត្រូវតែបញ្ចប់ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីមណ្ឌលសិក្សាធិការទទួលបានសំណើរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។ ប៉ុន្មានថ្ងៃមុនពេលកិច្ចប្រជុំរកដំណោះស្រាយចប់ មិនត្រូវរាប់ចំនួនថ្ងៃសរុបដែលរដ្ឋត្រូវបំពេញនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងចេញសេចក្តីសម្រេចឡើយ។3
- 20 U.S.C. Sec. 1415(f)(1)(B); 34 C.F.R. Sec. 300.510; Cal. Ed. Code Sec. 56501.5.[↩]
- 20 U.S.C. Sec. 1415(k)(1)(B)(ii)(II); 34 C.F.R. Sec. 300.510; Cal. Ed. Code Sec. 56501.5(f) & (g).[↩]
- 20 U.S.C. Sec. 1415(k)(1)(B)(ii)(II); 34 C.F.R. Sec. 300.510(a)(1), (b)(2); Cal. Ed. Code Sec. 56501.5(a)(1) & (3).[↩]
