ទេ! សិទ្ធិសួរដេញដោល គឺជាផ្នែកមួយដ៏សំខាន់នៃនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ ដូច្នេះ អ្នកចាំបាច់នាំមកកាន់សវនាការនូវសាក្សីដែលអាចផ្តល់សក្ខីកម្មអំពីអ្វីដែលពួកគេបានសង្កេត និង/ឬគំនិតរបស់ពួកគេទាក់ទងនឹងបញ្ហានៅពេលសវនាការ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJs) មិនធ្វើសេចក្តីសម្រេចផ្អែកលើ “ពាក្យចចាមអារាម” តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវមានភ័ស្តុតាងមួយចំនួនទៀតដែលគាំទ្រសេចក្តីសម្រេចនេះ។1 ឯកសារភាគច្រើនត្រូវបានចាត់ទុកថាជាពាក្យចចាមអារាម បើសាក្សីគ្មានវត្តមានដើម្បីកំណត់ ឬផ្តល់សក្ខីកម្មអំពីឯកសារទាំងនោះ។
ឯកសារគាំទ្រ និងបង្កើតសក្ខីកម្មរបស់សាក្សីបន្ថែម។ អ្នកគួរតែប្រមូល និងដាក់ឯកសារណាមួយ ឬក៏ទាំងអស់ដែលគាំទ្រដល់គោលជំហររបស់អ្នកក្នុងសំណុំរឿងនោះ។ ទោះយ៉ាងណាក៏ដោយ អ្នកគប្បីធានាថា មានសាក្សីដែលមានសមត្ថភាពមួយចំនួន និង មានឆន្ទៈផ្តល់សក្ខីកម្ម នៅពេលសវនាការអំពីចំណុចសំខាន់ៗដែលអ្នកត្រូវបង្កើតដើម្បីទទួលបាននូវអ្វី ដែលអ្នកជឿថា កូនអ្នកត្រូវការសម្រាប់ការអប់រំសមរម្យ។
- 5 C.C.R. Sec. 3082(b).[↩]
