បាទ/ចាស ប៉ុន្តែអ្នកត្រូវមាន “មូលហេតុសមស្រប” ដើម្បីពន្យារពេលសវនាការ។1 មូលហេតុសមស្របត្រូវចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) កំណត់ ហើយជាទូទៅត្រូវបានកំណត់ចំពោះការពន្យាពេលដោយសារមានជំងឺ ឬក៏ភាពអាសន្នដែលមិនបានរំពឹងទុកផ្សេងទៀត។ ការមិនអាចត្រៀមខ្លួនឲ្យបានទាន់ពេលវេលា សម្រាប់សវនាការ និងអវត្តមាននៃសាក្សីនៅកាលបរិច្ឆេទណាមួយមិនត្រូវបានចាត់ទុកជាមូលហេតុសមស្រប។ អ្នកគួរតែចូលមើលគេហទំព័ររបស់ OAH (https://www.dgs.ca.gov/OAH/Case-Types/Special-Education) ដើម្បីទទួលបានការណែនាំថ្មីៗអំពី “មូលហេតុសមស្រប”។ អ្នកមិនគួរដាក់ពាក្យសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ទេ លុះត្រាតែអ្នក សាក្សី និងឯកសាររបស់អ្នកនឹងត្រូវបានរៀបចំ និងផ្តល់ជូនក្នុងរយៈពេលប្រហែល 45 ថ្ងៃ។ ក្នុងរឿងក្តីភាគច្រើន បញ្ហានៃការរៀបចំកាលវិភាគត្រូវបានពិភាក្សានៅពេលកិច្ចប្រជុំមុនសវនាការ។
- Cal. Ed. Code Sec. 56505(f).[↩]
