ជំហានដំបូងដ៏សំខាន់មួយចំពោះនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់គឺការជូនដំណឹងគ្រប់ជ្រុងជ្រោយពីមណ្ឌលសិក្សាធិការអំពីអ្វីដែលមណ្ឌលសិក្សាធិការបានស្នើសុំ ឬក៏បដិសេធ និងមូលហេតុ។ ជំហាននេះត្រូវបានគេហៅថា “សេចក្តីជូនដំណឹងជាមុនដោយលាយលក្ខណ៍អក្សរ”។ រាល់ពេលដែលស្នើសុំ ឬក៏បដិសេធមិនផ្តួចផ្តើមគំនិត ឬក៏ផ្លាស់ប្តូរការកំណត់ ការវាយតម្លៃ ឬកន្លែងរៀន សិក្សារបស់សិស្ស ឬក៏ការផ្តល់ការអប់រំសាធារណៈសមស្របនិងឥតគិតថ្លៃ (FAPE) មណ្ឌលសិក្សាធិការត្រូវផ្តល់ជូនអ្នកនូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរនូវ “ពេលវេលាសមហេតុផល” មុនពេលវាស្នើសុំ ឬបដិសេធ៖
- មិនផ្លាស់ប្តូរប្រភេទសិទ្ធិទទួលបានការអប់រំពិសេសរបស់កូនអ្នក (ឧទាហរណ៍ ពិការភាពផ្នែកសិក្សា) រួមទាំងការកំណត់ថាគាត់គ្មានលក្ខណៈដែលធ្វើឲ្យមានសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំពិសេស
- មិនផ្តួចផ្តើម ឬផ្លាស់ប្តូរការវាយតម្លៃកូនអ្នក។
- មិនផ្លាស់ប្តូរកន្លែងរៀនរបស់កូនអ្នក និង
- មិនផ្លាស់ប្តូរសមាសធាតុនៃកម្មវិធី IEP របស់កូនអ្នក។1
- 34 C.F.R. Sec. 300.503(a).[↩]
