អ្នកមានសិទ្ធិបើក ឬបិទសវនាការដល់សាធារណៈជន។1 បើសវនាការបើកហរ សាធារណៈជនអាចចូលរួមបាន។ ទោះបីជាសវនាការបើកចំហរក៏ដោយ ក៏អ្នកនៅតែចង់ស្នើសុំឲ្យដកសាក្សីចេញពីសវនាការ ដើម្បីមិនឲ្យពួកគេស្តាប់ឮសក្ខីកម្មរបស់សាក្សីផ្សេងទៀត។2 បើសវនាការត្រូវបានបិទ សាធារណៈជនមិនអាចចូលរួមបានទេ។ សវនាការបិទជិតជាទូទៅមានវត្តមានអ្នក (និងកូនរបស់អ្នក បើអ្នកចង់បាន) អ្នកតំណាងរបស់អ្នក គឺ ALJ អ្នកតំណាងរបស់មណ្ឌលសិក្សាធិការ និងសាក្សីរបស់មណ្ឌលសិក្សាធិការ។
សក្ខីកម្មអាចធ្វើតាមទូរសព្ទ ឬក៏មធ្យោបាយអេឡិកត្រូនិចផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់ ALJ បើអ្នកចូលរួមម្នាក់ៗ “មានឱកាសចូលរួម និងស្តាប់នីតិវិធីទាំងមូល” និងសង្កេតមើលវត្ថុតាង។3 ក្នុងការអនុវត្តជាក់ស្តែង ដរាបណាសាក្សីណាម្នាក់មានវត្ថុតាងពាក់ព័ន្ធនឹងសក្ខីកម្មរបស់គេ និងមានសម្រាប់ភាគីទាំងសងខាងចោទសួរ ALJ មិនតម្រូវឲ្យសាក្សីអង្គុយស្តាប់សវនាការទាំងមូលឡើយ។ បើអ្នកចង់បង្ហាញសក្ខីកម្មតាមមធ្យោបាយអេឡិចត្រូនិក អ្នកត្រូវមានការអនុញ្ញាតពីចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) មុនពេលសវនាការ។ ជាធម្មតា នេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំមុនពេលសវនាការដែលភ័ស្តុភារនិងកង្វល់ផ្សេងទៀតអាចដោះស្រាយបាន។ ដោយហេតុថាចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អាចបដិសេធសំណើរបស់អ្នក អ្នកគប្បីត្រៀមពន្យល់អំពីសារៈសំខាន់នៃសក្ខីកម្មរបស់សាក្សី និងមូលហេតុដែលធ្វើឲ្យពិបាក ឬមិនអាចមានសាក្សីបង្ហាញខ្លួនដោយផ្ទាល់។
