បណ្តឹងរបស់អ្នកគប្បីមានលក្ខណៈជាក់លាក់។ នៅក្នុងសំណើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់អ្នក អ្នកត្រូវបញ្ចូលព័ត៌មានដូចខាងក្រោម៖
- ឈ្មោះសិស្ស
- អាស័យដ្ឋានរស់នៅរបស់សិស្ស ឬព័ត៌មានទំនាក់ទំនងសម្រាប់សិស្សដែលគ្មានជម្រក
- ឈ្មោះសាលាដែលសិស្សកំពុងសិក្សា
- ការរៀបរាប់អំពីបញ្ហា វិវាទ ឬការមិនចុះសម្រុងគ្នា ការរៀបរាប់ត្រូវផ្តល់អង្គហេតុគ្រប់គ្រាន់ដើម្បីរៀបរាប់អំពីបញ្ហា និង
- ការរៀបរាប់អំពីសំណើដំណោះស្រាយ នោះគឺជាអ្វីដែលចាំបាច់ត្រូវកើតឡើងដើម្បីដោះស្រាយបញ្ហា។1
អ្នកគួរចូលមើលគេហទំព័ររបស់ OAH https://www.dgs.ca.gov/OAH/Case-Types/Special-Education និងពិនិត្យមើលទម្រង់បែបបទពាក្យបណ្តឹងរបស់ OAH និង “សំណួរដែលគេសួរជាញឹកញាប់” មុនពេលដាក់ពាក្យស្នើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ (សូមមើល គំរូស្នើសុំការសម្រុះសម្រួល និង/ឬសវនាការ (បណ្តឹង) និងសំណើសុំរក្សាស្ថានភាពនៅដដែល ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ J។) មិនគ្រប់គ្រាន់ទេក្នុងការនិយាយថា៖ “កូនខ្ញុំរៀនមិនចេះអ្វីទាំងអស់” ឬ “កូនខ្ញុំគ្មានការរីកចម្រើន” ជាសេចក្តីថ្លែងអំពីបញ្ហារបស់អ្នកនោះឡើយ។ ស្រដៀងគ្នានេះដែរ វាមិនគ្រប់គ្រាន់ទេក្នុងការនិយាយថា៖ “ខ្ញុំចង់ឲ្យកូនខ្ញុំនៅក្នុងថ្នាក់ដែលគាត់អាចរៀន” ឬ “ខ្ញុំចង់ឲ្យកូនខ្ញុំទៅរៀននៅសាលាឯកជន” ជាសេចក្តីថ្លែងអំពីដំណោះស្រាយរបស់អ្នក។ សេចក្តីថ្លែងអំពីបញ្ហារបស់អ្នកគប្បីទាក់ទងទៅនឹងបញ្ហាមួយក្នុងចំណោមបញ្ហាទាំងដប់ ដូចបានពណ៌នាខាងលើ ហើយត្រូវមានព័ត៌មានគ្រប់គ្រាន់ដើម្បីរៀបរាប់អំពីបញ្ហាឲ្យបានច្បាស់លាស់ និងអ្វីដែលអ្នកចង់ឲ្យALJ បញ្ជាមណ្ឌលសិក្សាធិការដោះស្រាយបញ្ហានោះ និងមូលហេតុ។
ការិយាល័យសវនាការរដ្ឋបាល (OAH) លើកឡើងថា៖
សូមកុំសរសេរសេចក្តីថ្លែងអំពីបញ្ហាថាជា “បញ្ហា” សូមសរសេរសេចក្តីអះអាង ឬក៏ការចោទប្រកាន់ ដូច្នេះថា៖ ឧទាហរណ៍ បើ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតកំពុងស្នើសុំឲ្យមានសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងបញ្ហាដែលគេយល់ឃើញថា គឺជាអ្វីដែលមណ្ឌលសិក្សាធិការមិនបានធ្វើក្នុងពេលវាយតម្លៃ [សិស្ស] ក្នុងផ្នែកពិការភាពដែលសង្ស័យ សូមកុំសរសេរ “បញ្ហា” នោះថា៖ ‘តើមណ្ឌលសិក្សាធិការវាយតម្លៃលើគ្រប់ផ្នែកនៃពិការភាពដែលសង្ស័យដែរទេ?’ ផ្ទុយទៅវិញ ត្រូវដាក់បញ្ចូលផ្នែកដែលសង្ស័យថាមានពិការភាពដែលមណ្ឌលសិក្សាធិការ បានដឹង ក្នុងសេចក្តីអះអាងរបស់អ្នក និងការវាយតម្លៃដែលអ្នកពោលអះអាងថាមិនបានធ្វើ។
ត្រូវបញ្ចូលបញ្ហាទាំងអស់ដែលអ្នកចង់ដឹង និងសម្រេចចិត្តនៅពេលមានសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់អ្នក។ បញ្ហាដែលមិនបានរៀបរាប់ក្នុងសំណើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់មិនអាចយកមកពិចារណា ក្នុងពេលសវនាការ លើកលែងតែភាគីម្ខាងទៀតយល់ព្រម។2 ដូចគ្នានេះផងដែរ ត្រូវពិនិត្យមើល និងអនុវត្តតាមការណែនាំទាំងអស់របស់ការិយាល័យសវនាការរដ្ឋបាល (OAH) អំពីរបៀប ពេលវេលា និងទីកន្លែងដែលត្រូវដាក់ពាក្យបណ្តឹងតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់អ្នក។
